ខ្លី ខ្លឹម​! ​ចំណុច​សំខាន់​ៗ​ដែល​​អ្នក​​គួរ​ដឹង​ មុន​​ពេល​​បរិច្ចាគ​​ឈាម​​​

//s5.kh1.co/4b/4b182afbed48a28c38fede5d15a5641a53d21734.jpg
នារី

 ០៦-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ការបរិច្ចាកឈាម គឺជាជំនួយសប្បុរសធម៌យ៉ាងអស្ចារ្យមួយ ព្រោះវាអាចជួយសង្គ្រោះជីវិតដល់អ្នកបាត់បង់ឈាម​ច្រើនបាន ជាពិសេសស្រ្តីសម្រាលកូនក្នុងពេលមានផ្ទៃពោះ អ្នកគ្រោះថ្នាក់ចរាចរណ៍ជាដើម

ការបរិច្ចាកឈាម គឺជាជំនួយសប្បុរសធម៌យ៉ាងអស្ចារ្យមួយ ព្រោះវាអាចជួយសង្គ្រោះជីវិតដល់អ្នកបាត់បង់ឈាម​ច្រើនបាន ជាពិសេសស្រ្តីសម្រាលកូនក្នុងពេលមានផ្ទៃពោះ អ្នកគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ប៉ុន្តែមានរឿងខ្លះ​ដែល​អ្នកគួរ​តែដឹងមុនពេលសម្រេចចិត្តទៅបរិច្ចាកឈាមដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចបរិច្ចាកឈាមបានទេ

ផ្អែកទៅលើតម្រូវការដូចជា មានអាយុយ៉ាងហោចណាស់ ១៧ឆ្នាំទើបអាចបរិច្ចាកឈាមបាន ហើយទម្ងន់ក៏ជា​កត្តាដ៏សំខាន់ដែរ។ អ្នកបរិច្ចាកឈាមទាល់តែមានសម្ពាធឈាមចាប់ពី ១០០/៧០ ទៅ ក្រោម ១៨០/១០០។ ចំពោះគ្រាប់ឈាមវិញក៏ត្រូវតែគ្រប់ចំនួនដែរ ទើបគេយកប្រើប្រាស់បាន។ ចំពោះស្រ្តីវិញ ទាល់តែគ្មានផ្ទៃពោះ។ 

ក្រោយបរិច្ចាកឈាមរួច ទាល់តែមានការប្រឈមមុខតិចតួចបំផុត

ការប្រឈមមុខដោយសារតែការបរិច្ចាកឈាមមានដូចជា ជាំនៅជុំវិញកន្លែងចាក់ម្ជុរ ឈឺដៃ មានអារម្មណ៍វិលមុខ អស់កម្លាំង ឬរលាកសរសៃប្រសាទ។ ការកង្វះជាតិដែកក៏ជារឿងកើតឡើងជាញឹកញាប់ចំពោះអ្នកបរិច្ចាកឈាមដែរ។ 

សុខភាពរបស់អ្នកបរិច្ចាកឈាម

វាពិតជារឿងសំខាន់ណាស់ដែលត្រូវថែរក្សាសុខភាពឲ្យបានល្អ ញ៉ាំអាហារដែលត្រឹមត្រូវ ញ៉ាំទឹកគ្រប់គ្រាន់ និងសម្រាកគ្រប់គ្រាន់។ រឿងទាំងនេះនឹងជួយអ្នកចៀសផុតពីការរងចាំការបរិច្ចាកឈាម។ ក្រោយពីអ្នកបរិច្ចាកឈាមរួច ចូរញ៉ាំអាហារសម្បូរទៅដោយជាតិដែកដូចជា សាច់ក្រហម ត្រី បក្សី សណ្តែក ស្ពៃស្ពីណាចជាដើម ដើម្បីជួយជំនួសកោសិកាគ្រាប់ឈាមដែលបាត់បាត់បង់យ៉ាងលឿន។ 

បើសិនជាអ្នកមានបញ្ហាជំងឺរ៉ាំរ៉ៃ អ្នកមិនអាចបរិច្ចាកឈាមបានទេ

បើសិនជាអ្នកកំពុងតែមានជំងឺដូចជា ក្តៅខ្លួន ក្អក ឬការបង្ករោគនៅផ្លូវដង្ហើម អ្នកត្រូវតែរងចាំរហូត​ដល់ដល់ជំងឺ​នោះស្រួលបួលសិន។ វាក៏ជារឿងសំខាន់ណាស់ដែរក្នុងការចងចាំថា បើសិនជាអ្នកមានជំងឺរបេងសកម្ម ទោះបីជា​អ្នកកំពុងតែព្យាបាលក៏ដោយ ក៏អ្នកមិនអាចបរិច្ចាកឈាមបានដែរ។ 

អ្នកមិនអាចបរិច្ចាកឈាមបានទេបើសិនជាមានជំងឺកាមរោគក្នុងខ្លួន

មនុស្សម្នាក់ៗដែលឆ្លងជំងឺរលាកថ្លើមប្រភេទ B, C ប្រមេះទឹកថ្លា ជំងឺប៉េស ឬសនៅប្រដាប់ភេទ ឬជំងឺអេដស៍ គឺមិនអាចបរិច្ចាកឈាមបានឡើយ។ បើសិនជាអ្នកមានជំងឺស្វាយ ឬប្រមេះទឹកបាយ អ្នកត្រូវតែរងចាំរហូតដល់ ១២ខែក្រោយពេលការព្យាបាលត្រូវបានបញ្ចប់ហើយ។ បុរសម្នាក់ដែលរួមភេទជាមួយបុរសម្នាក់ទៀតក្នុងអំឡុងពេល ១២ខែមុន ក៏មិនអាចបរិច្ចាកឈាមបានដែរ។

ការបរិច្ចាកឈាមមានភាពងាយស្រួលជាអ្វីដែលអ្នកគិតទៅទៀត ប៉ុន្តែត្រូវការត្រៀមខ្លួន

វាត្រូវការពេលវេលាប្រហែល មួយម៉ោងទេក្នុងការបរិច្ចាកឈាម ប៉ុន្តែដំណើរការណ៍ធ្វើវានោះអាចមាន​រយៈពេលយូរ​ជាងនេះ។ រយៈពេលពីរបីនាទីដំបូងគឺជាការចុះឈ្មោះ រួមទាំងការពិនិត្យទៅលើអត្តសញ្ញាណប័ត្រ និងការអានអ្វីដែល​ត្រូវធ្វើ ព្រមទាំងត្រូវការពេល១៥ ទៅ ២០នាទីដើម្បីពិភាក្សាអំពីប្រវត្តសុខភាពរបស់អ្នក ដែលវានឹងមានសំណួរខ្លះ​អំពីអារម្មណ៍របស់អ្នក កន្លែងដែលអ្នកធ្វើដំណើរ និងការប្រើប្រាស់ថ្នាំផ្សេងៗ។ បន្ទាប់មក គ្រូពេទ្យនឹងពិនិត្យ​សីតុណ្ហ​ភាព ជីពចរ សម្ពាធឈាម និងកម្រិតចំនួនគ្រាប់ឈាម ប្រូតេអ៊ីនក្នុងរាងកាយដែលផ្ទុកជាតិដែក និងដឹកនាំ​អុកស៊ីសែន​ទៅចិញ្ចឹមជាលិកា៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T