អ្នកមិនធ្លាប់ដឹង! តោះ មកដឹងរឿងរ៉ាវទាំង ១០ យ៉ាងរបស់អ្នកចម្រៀងវ័យក្មេងពូកែ Rap វណ្ណដា

//s5.kh1.co/da/dadb3347e7b417567097ce6d6f29fe0d523354c8.gif
នារី

 ០៦-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

រឿងទាំង ១០យ៉ាងរបស់ វណ្ណដា ដែលអ្នកមិនធ្លាប់បានដឹង

ភ្នំពេញ៖ ហ្វេនៗជាច្រើនបានស្គាល់ លោក វណ្ណដា ជាអ្នកចម្រៀង ជាពិសេសពូកែខាងរ៉េបយ៉ាងពីរោះកំឡុង ៤ ឆ្នាំចុងក្រោយនេះ។ ប៉ុន្តែអ្វីដែលអ្នកប្រហែលមិនទាន់បានដឹងពីរឿងរ៉ាវទាំង ១០ របស់លោក វណ្ណដា គឺ ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ឈ្មោះពេញរបស់ វណ្ណដា គឺ “មេន វណ្ណដា”។ សព្វថ្ងៃ វណ្ណដា មានអាយុ  ២២ ទៅ ២៣ឆ្នាំ។

២. វណ្ណដា ជាអ្នកខេត្តព្រះសីហនុ និងជាអតីតសិស្សវិទ្យាល័យ ប្រចាំខេត្តព្រះសីហនុផងដែរ។ ហើយលោក វណ្ណដា បានប្រលងចប់បាក់ឌុបក្នុងឆ្នាំ ២០១៦។

៣. បទដំបូងដែលធ្វើឲ្យមហាជនស្គាល់គឺមានចំណងជើងថា “ចម្រៀងជូន ex” ។

៤. គួរបញ្ជាក់ផងដែរថា លោកបានចូលប្រឡូកវិស័យសិល្បៈកំឡុងដើមឆ្នាំ  ២០១៤និងចុងឆ្នាំ ២០១៥។

៥. ដៃគូដំបូងរបស់ វណ្ណដា គឺលោក សុងសុង។ អ្នកទាំងពីរបានធ្វើចម្រៀង និងច្រៀងរូមគ្នាក្នុងបទដែលមានចំណងជើងថា “ភ្លៀងហើយអូន” ហើយអ្នកទាំងពីរ ជា អ្នកខេត្តព្រះសីហនុដូចគ្នាផងដែរ។

៦. វណ្ណដា មិនត្រឹមតែចេះច្រៀង និងរ៉េបទេ លោកមានសមត្ថភាពខាងនិពន្ធចម្រៀង​ និងនិពន្ធបទភ្លេងទៀតផង។

៧. បទចម្រៀងរបស់ វណ្ណដា ដែលផ្ទុះការគាំទ្រខ្លាំង និងពេញនិយមខ្លាំងដូចជាបទ ភ្លៀងហើយអូន , J+O , គេជាអ្នកណា, ឈឺទេ, ចាប់ផ្តើមនិងបញ្ចប់ ព្រមទាំងបទជាច្រើនទៀតផងដែរ។ ហើយថ្មីៗនេះបទ “ម្តាយ” របស់លោកក៏ផ្ទុះក្នុង Youtube  និង Facebook យ៉ាងខ្លាំងមិនធម្មតា។

៨. ដោយសង្កេតឃើញថា វណ្ណដា មានហ្វេនច្រើនណាស់ទាំងខាងក្រៅ និងក្នុងបណ្តាសង្គម។ បើនៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ វណ្ណដា មានអ្នក Like ចំនួន ៥២ម៉ឺនជាង។ រីឯ Youtube គឺមានអ្នក Subscribe រហូតដល់ទៅ ១លានជាងឯណ្ណោះ។

៩. ហើយថ្មីៗនេះអ្វីដែលរំភើបជំនួសលោក វណ្ណដា គឺលោកទើបទិញផ្ទះយ៉ាងស្រស់ស្អាតផងដែរ។

១០.  ចំណុចចុងក្រោយគឺ លោកតែងតែបង្ហាញការរស់នៅបែបសាមញ្ញៗ ដែលធ្វើឲ្យអ្នកហ្វេនៗ ស្រលាញ់ គាំទ្រលោករហូតមក៕

សូមទស្សនារូបភាពខាងក្រោម៖

 វណ្ណដា
 វណ្ណដា
វណ្ណដា
វណ្ណដា
 វណ្ណដា
 វណ្ណដា
 វណ្ណដា
 វណ្ណដា
វណ្ណដា
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T