តារាចម្រៀងរ៉េប Kanye West ប្រកាសឈរឈ្មោះជាប្រធានាធិបតីសហរដ្ឋអាមេរិក

//s5.kh1.co/b1/b114685e0524a63fba9bf1396d10585954cf4453.jpg
តារា & កម្សាន្ដ

 ០៦-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Kanye West ដែលជាតារារ៉េបដ៏ល្បីឈ្មោះ បានប្រកាសថាលោកនឹងធ្វេីជាបេក្ខភាពឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក

បរទេស៖ កាលពីថ្មីៗនេះ លោក Kanye West បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកកំពុងឈរឈ្មោះជាប្រធានាធិបតីក្នុងការបោះឆ្នោតអាមេរិកឆ្នាំ ២០២០ ដែលជាគូប្រជែងជាមួយប្រធានាធិបតី Donald Trump ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា មហាជនចាត់ទុកថាជាការលេងសើចផងដែរ នៅពេលដែលលោក ធ្លាប់បានថ្លែងជាសាធារណៈថា លោកចង់ឈរឈ្មោះជា ប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ កាលពីគ្រាកន្លងម្ដងរួចមកហើយ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ លោក ក៏បានប្រកាស ជាសាធារណៈលើបណ្តាញសង្គម Twitter ផ្ទាល់ខ្លួនរបស់លោក ដែលមានខ្លឹមសារ៖

ឥឡូវនេះយើងត្រូវតែដឹងពីការសន្យារបស់អាមេរិកដោយជឿទុកចិត្តលើព្រះ ក្នុងការបង្រួបបង្រួមចក្ខុវិស័យ និងកសាងអនាគតរបស់យើង។ ខ្ញុំកំពុងឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក។

Kanye West

លើសពីនេះទៅទៀត លោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន Tesla និងក្រុមហ៊ុនដ៏ល្បីដទៃទៀត ដែលជាអ្នកមានកំពូល បំផុតនៅសហរដ្ឋអាមេរិក ក៏បានបង្ហាញសារយ៉ាងពេញទំហឹង ក្នុងការគាំទ្ររបស់គាត់ទៅកាន់ តារារ៉េបមួយនេះផងដែរ៕

សូមទស្សនារូបខាងក្រោម៖

kanye west​​ 
kanye west​​ 
kanye west​​ 
kanye west​​ 
kanye west​​ និង Elon Musk
kanye west​​ និង Elon Musk
kanye west​​ និង donal trump
kanye west​​ និង donal trump
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T