កូនខ្ចីមិនបានប៉ុន្មាន! ពេជ្រ សូលីកា នាំស្វាមី និងកូនតូច លេងទឹកដីអង្គរយ៉ាងមានក្តីសុខ

//s5.kh1.co/ff/ff5b02090697f36e5a833abf9ce040b1c0eb442c.jpg
តារា & កម្សាន្ដ

 ០៦-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ចាប់តាំងពីសម្រាលបានកូនប្រុសដ៏គួរឲ្យក្នាញ់មួយមក ឃើញថា តារាចម្រៀង ពេជ្រ សូលីកា និងស្វាមី កាន់តែល្អូកល្អើននឹងគ្នា ខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងគ្រប់កន្លែងតែម្ដង។

សៀមរាប៖ ជាការពិតណាស់ ចាប់តាំងពីសម្រាលកូនរួចមក តារាចម្រៀង ពេជ្រ សូលីកា និងស្វាមី ហាក់ដូចមិនសូវលេចមុខ តាមដំណើរកម្សាន្តបានញឹកញាប់ដូចពេលមុនណាស់ ដោយសារថា រវល់ការងារផ្ទាល់រៀងខ្លួនផង ណាមួយទៀត ត្រូវមើលថែទាំកូនតូចផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាមិញ ក្រោយសម្រាលបានជាងមួយខែមកនេះ ឃើញថាតារាស្រីរូបនេះ  មានសុខភាពល្អ រឹងដៃរឹងជើងឡើងវិញទៅហើយ រីឯសម្រស់វិញក៏ត្រឡប់មកស្អាតដូចដើមផងដែរ។

អ្វីដែលពិសេសថ្មីៗនេះ ឆ្លៀតពេលទំនេរបន្តិច គ្រួសារតូចមួយនេះ បានដឹកដៃគ្នា ទៅលំហែកាយនៅទឹកដីអង្គរ ខេត្តសៀមរាប ជាច្រើនថ្ងៃ ជាមួយនឹងការបង្ហាញការតុបតែងខ្លួន ថតរូបស្អាតៗនៅទីនោះបែបលក្ខណៈគ្រួសារយ៉ាងរីករាយ អមជាមួយនឹងប្រាសាទអង្គរវត្តដ៏ល្អអស្ចារ្យរបស់យើងផងទៀតនោះ ឃើញថាពិតជាមានក្ដីសុខគួរឲ្យច្រណែន។

ជាមួយគ្នានេះ តាមរយៈរូបភាពនៃការបង្ហោះនៅលើគណនីបណ្ដាញសង្គមជាច្រើនរបស់តារារូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន នាំគ្នាចូលមកបញ្ចេញមតិ លាន់មាត់សរសើរស្ទើរគ្រប់គ្នាជាហូរហែរ ​​​​បើទោះបីជាមានអ្នកខ្លះទៀត មិនពេញចិត្តនូវអ្វីដែលធ្លាប់កើតឡើងនាពេលកន្លងមក លើតារារូបនេះច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់អ្នកដែលជាអ្នកគាំទ្រពិតប្រាកដ ពួកគេនៅតែស្រលាញ់ចូលចិត្ត ពេជ្រ សូលីកា មិនផ្លាស់ប្ដូរដដែល ពោលគឺមានតែត្រេកអរដែល ប្ដីប្រពន្ធមួយគូរនេះ កាន់តែស្រលាញ់គ្នាផ្អែមជាងស្ករបែបនេះ៕

ទស្សនារូបភាពខាងក្រោម៖

ពេជ្រ សូលីកា   
ពេជ្រ សូលីកា   
ពេជ្រ សូលីកា និងគ្រួសារ
ពេជ្រ សូលីកា និងគ្រួសារ
ពេជ្រ សូលីកា និងគ្រួសារ
ពេជ្រ សូលីកា និងគ្រួសារ
ពេជ្រ សូលីកា   
ពេជ្រ សូលីកា   
ពេជ្រ សូលីកា និងគ្រួសារ  
ពេជ្រ សូលីកា និងគ្រួសារ  
ពេជ្រ សូលីកា និងគ្រួសារ  
ពេជ្រ សូលីកា និងគ្រួសារ  
ពេជ្រ សូលីកា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T