ហង្សមាស សម្រេចដាក់រឿងភាគពេញៗគ្រប់ភាគ ឲ្យទស្សនានៅលើយូធូប!

//s5.kh1.co/a0/a089fd3920c9610b0dc638246e44e636f59915b5.jpg
តារា & កម្សាន្ដ

 ០៦-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អាចថានេះជាដំណឹងដ៏ពិសេសមួយ ដែលអ្នកគាំទ្ររឿងភាគរបស់ហង្សមាសទន្ទឹងរង់ចាំ និងតែងតែទទូចចង់បាន ឥឡូវនេះបានសម្រេចហើយ ដោយហង្សមាសទើបប្រកាសថ្មីៗក្តៅៗពីការដាក់់រឿងភាគពេញៗ គ្រប់ភាគ ជូន ទស្សនានៅលើយូធូបក្នុងឆាណែលផ្លូវការ Rasmey Hang Meas ដែលមានអ្នក Subscribe ដល់ទៅជាង ៤ លាននាក់។

ភ្នំពេញ៖ អាចថានេះជាដំណឹងដ៏ពិសេសមួយ ដែលអ្នកគាំទ្ររឿងភាគរបស់ហង្សមាសទន្ទឹងរង់ចាំ និងតែងតែទទូចចង់បាន ឥឡូវនេះបានសម្រេចហើយ ដោយហង្សមាសទើបប្រកាសថ្មីៗក្តៅៗពីការដាក់់រឿងភាគពេញៗ គ្រប់ភាគ ជូនទស្សនានៅលើយូធូបក្នុងឆាណែលផ្លូវការ Rasmey Hang Meas ដែលមានអ្នក Subscribe ដល់ទៅជាង ៤ លាននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បទចម្រៀងដ៏ល្បីៗ ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់របស់ផលិតកម្មរស្មីហង្សមាស ត្រូវបានសម្រាំងយកមកផលិតជាភាពយន្តចម្រៀង Music Series ហើយរឿងដំបូងគេសម្រាប់ខ្សែស្រឡាយ Music Series នេះគឺរឿង «តាមដាន» ដែលនឹងចាក់ជូនទស្សនាភាគដំបូងនារាត្រីនេះហើយ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស​ HDTV ម៉ោង ៧ យប់។

  រឿង «តាមដាន»
  រឿង «តាមដាន»

ដូចបានបញ្ជាក់ខាងលើ ភាពយន្តចម្រៀងនេះក៏នឹងត្រូវបានដាក់ជូនទស្សនា ពេញៗគ្រប់ភាគនៅលើយូធូបក្នុងឆាណែលផ្លូវការ Rasmey Hang Meas ផងដែរ។

គួរបញ្ជាក់ផងដែរថា ភាពយន្តចម្រៀងរឿង «តាមដាន» គឺជារឿងដំបូងគេសម្រាប់ខ្សែស្រឡាយ Music Series ហើយក៏នឹងមានភាយន្តចម្រៀងជាបន្តបន្ទាប់ទៀត ដោយដកស្រង់ពីបទចម្រៀងល្បីៗ របស់ផលិតកម្មរស្មី ហង្សមាស មកផលិតជាសាច់រឿង៕

  រឿង «តាមដាន»
  រឿង «តាមដាន»
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T