​បែប​នេះ ​ទើប​ Ancelotti ថា តារាឆ្នើមៗរបស់​ក្លឹប​នឹង​​មិន​ចាក​ចេញ​​ពី​​លោក​​ឡើយ​​

//s5.kh1.co/73/7324a60b9f2cb1e7b7988182d17b082bc657f1f4.jpg
កីទ្បា

 ០៦-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកចាត់ការទូទៅរបស់ក្លឹប Everton លោក​ Carlo Ancelotti បានប្រកាសថា កីឡាករឆ្នើមៗរបស់លោកនឹង​មិន​ចាកចេញ​ពីក្លឹប​ដែលមានភូមិផងរបងជាមួយនឹងក្លឹបជើងឯក Premier League ថ្មីៗនេះ គឺក្លឹប Liverpool ជា​ដាច់ខាត

អ្នកចាត់ការទូទៅរបស់ក្លឹប Everton លោក​ Carlo Ancelotti បានប្រកាសថា កីឡាករឆ្នើមៗរបស់លោកនឹង​មិន​ចាកចេញ​ពីក្លឹប​ដែលមានភូមិផងរបងជាមួយនឹងក្លឹបជើងឯក Premier League ថ្មីៗនេះ គឺក្លឹប Liverpool ជា​ដាច់ខាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្លឹប Everton និងក្លឹប Liverpool មានចម្ងាយពីគ្នាត្រឹម ៩៨៣ម៉ែត្រប៉ុណ្ណោះ<br>
ក្លឹប Everton និងក្លឹប Liverpool មានចម្ងាយពីគ្នាត្រឹម ៩៨៣ម៉ែត្រប៉ុណ្ណោះ

កីឡាករឆ្នើមៗទាំងនោះមាន ខ្សែការពារស្លាបឆ្វេងជម្រើសជាតិបារាំង Lucas Digne ខ្សែការពារកណ្តាល​សញ្ជាតិ​អង់គ្លេស Mason Holgate និងខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល Richarlison ជាដើម សុទ្ធតែមានការ​ពាក់ព័ន្ធ​ក្នុងការ​ផ្ទេរចេញ ប៉ុន្តែអ្នកចាត់ការល្បីឈ្មោះខាងលើ មិនចង់ឃើញនរណាម្នាក់ក្នុងចំណោមពួកគេចាកចេញឡើយ ជាពិសេសខ្សែការពារ Lucas Digne។

កីឡាករ Mason Holgate
កីឡាករ Mason Holgate

 Lucas Digne គឺជាកីឡាករដ៏សំខាន់សម្រាប់យើង ដូច្នេះវាមិនអាចទៅរួចនោះទេ ដែលគាត់ ឬអ្នកផ្សេងទៀតត្រូវចាកចេញនោះ។ ខណៈពេលនេះ វាមានពាក្យចចាមអារាមជាច្រើនដែលថា​កីឡាកររបស់យើង​ត្រូវចាកចេញ ប៉ុន្តែវាគ្មានផ្លូវនោះទេ។

លោក Ancelotti
លោក​ Carlo Ancelotti
លោក​ Carlo Ancelotti

Lucas Digne បានចូលរួមជាមួយក្លឹប Everton កាលពីដើមរដូវកាល ២០១៨-២០១៩ ដោយបានផ្លាស់ពីក្លឹប Barcelona ក្នុងតម្លៃ ២០.២០លានផោន ចំណែក Richarlison ផ្ទេរពី Watford មកចូលរួមជាមួយ Everton កាលពីដើមរដូវកាល ២០១៨-២០១៩ ដូចគ្នា ក្នុងតម្លៃ ៣៩.២០លានផោន ខណៈដែល Mason Holgate បានរួមរស់ជាមួយ Everton តាំងពីឆ្នាំ២០១៥ ដោយបន្តអភិវឌ្ឍន៍ខ្លួនក្លាយជាខ្សែការពារល្អម្នាក់។ បច្ចុប្បន្ន កីឡាករទាំងបីនេះ គឺជាកម្លាំងដ៏សំខាន់បំផុតរបស់ក្លឹប និងលោក Ancelotti៕

កីឡាករ Lucas Digne និងកីឡាករ Richarlison
កីឡាករ Lucas Digne និងកីឡាករ Richarlison

ប្រភពGoal

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T