មើលទៅក៏មានក្តីសុខដែរ ខួបកំណើតកូនពៅ ព្រាប សុវត្ថិ រៀបចំយ៉ាងសាមញ្ញា តែកក់ក្តៅខ្លាំង (មានវីដេអូ)

//s5.kh1.co/de/de109760bf9a3baec131ecfcf39478bf2111d740.jpg
តារា & កម្សាន្ដ

 ០៦-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កាលពីមិ្សលមិញនេះ គ្រួសារតារាចម្រៀងវ័យក្មេង សុវត្ថិ សិរីវុឌ្ឍ បានធ្វើពិធីខួបកំណើតដល់លោក មើលទៅពិតជាមានភាពសប្បាយរីករាយខ្លាំងតែម្ដង។

ភ្នំពេញ៖ សុវត្ថិ សិរីវុឌ្ឍ ជាតារាចម្រៀងវ័យក្មេងម្នាក់ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាកូនប្រុសរបស់ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ក្នុងនោះដែរតារាវ័យក្មេងរូបនេះ មានសមត្ថភាពយ៉ាងល្អ អាចច្រៀង រាំបានយ៉ាងល្អមិនចាញ់ ឪពុក និងបងៗរបស់លោកប៉ុន្មានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បច្ចុប្បន្ន តារាចម្រៀងវ័យក្មេងរូបនេះ កាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ជាពិសេស ពេលនេះលោក ក៏កំពុងមានជំនួញក្នុងដៃផ្ទាល់ខ្លួនផងដែរ ក្រៅពីអាជីពសិល្បៈជាតារាចម្រៀង។ បើងាកទៅមើលពីជីវិតឯកជន របស់តារាប្រុសរូបនេះវិញ ជាញឹកញាប់ យើងសង្កេតឃើញថា គ្រួសារលោក តែងតែបង្ហាញសកម្មភាពយ៉ាងស្និទ្ធិស្នាលជាមួយគ្នា និងផ្ដល់ពេលវេលាចំពោះគ្នាជានិច្ច។

ជាក់ស្ដែង កាលពីម្សិលមិញនេះ គឺជាថ្ងៃខួបកំណើតរបស់ សុវត្ថិ សិរីវុឌ្ឍ ផ្ទាល់ ដោយយើងបានឃើញថា ក្រុមគ្រួសាររបស់លោក បានធ្វើខួបកំណើតយ៉ាងសាមញ្ញ ដែលក្នុងពិធីនោះ គ្រាន់តែញ៉ាំអាហារពេលល្ងាចជួបជុំគ្រួសារប៉ុណ្ណោះ។

នៅក្នុងនោះដែរ មើលទៅពិតជាមានសេចក្ដីសុខ និងបង្ហាញភាពសប្បាយរីករាយយ៉ាងខ្លាំងតែម្ដង មិនតែប៉ុណ្ណោះ នៅក្នុងវីដេអូ ដែលបង្ហោះពីទិដ្ឋភាពក្នុងថ្ងៃខួបកំណើតតារាចម្រៀងរូបនេះ ក៏មានពាក្យជូនពរយ៉ាងមានន័យពី អ្នកម្ដាយ បងប្រុស ជាពិសេស លោកឪពុក ដែលជាកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ក៏បានជូនពរលោកផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖​

សុវត្ថិ សិរីវុឌ្ឍ
សុវត្ថិ សិរីវុឌ្ឍ
សុវត្ថិ សិរីវុឌ្ឍ
សុវត្ថិ សិរីវុឌ្ឍ
សុវត្ថិ សិរីវុឌ្ឍ
សុវត្ថិ សិរីវុឌ្ឍ
សុវត្ថិ សិរីវុឌ្ឍ
សុវត្ថិ សិរីវុឌ្ឍ
ទិដ្ឋភាពក្នុងថ្ងៃខួបកំណើត សុវត្ថិ សិរីវុឌ្ឍ
ទិដ្ឋភាពក្នុងថ្ងៃខួបកំណើត សុវត្ថិ សិរីវុឌ្ឍ
ទិដ្ឋភាពក្នុងថ្ងៃខួបកំណើត សុវត្ថិ សិរីវុឌ្ឍ
ទិដ្ឋភាពក្នុងថ្ងៃខួបកំណើត សុវត្ថិ សិរីវុឌ្ឍ
សុវត្ថិ សិរីវុឌ្ឍ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T