១គ្រាប់របស់ Suarez ស៊ុតកោងពីលើដំបូលទូកឡូយណាស់! Barca លត់ Villarreal ៤-១ យក៣ពិន្ទុ (មានវីដេអូ)

//s5.kh1.co/07/079ff0468eac47744279185be5c3d67159b9104d.jpg
កីទ្បា

 ០៦-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Barca លត់ Villarreal ៤-១

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona បានបន្តក្ដីសង្ឃឹមរបស់ខ្លួនក្នុងការប្រជែងពាន La Liga ក្រោយពីយកឈ្នះក្រុមម្ចាស់ផ្ទះ Villarreal ដោយលទ្ធផលយ៉ាងគាប់ប្រសើរ ៤ទល់នឹង១ កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញ នៅកីឡដ្ឋាន Estadio de la Ceramica។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្នុងការប្រកួតនេះ ក្រុមភ្ញៀវ Barca មានឱកាសបើកគណនីនាំមុខមុន តាំងពីនាទីទី៣មកម្ល៉េះ ដែលជាការភ្លាត់ធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែការពារក្រុម Villarreal កីឡាករ Pau Torres ។ ខណៈរំលេងបាន១០នាទីក្រុមម្ចាស់ផ្ទះក៏សងវិញភ្លាមៗ ធ្វើបានតាមរយៈ ខ្សែប្រយុទ្ធ Gerard Moreno

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្នុងតង់ទី១នេះ​ដដែល នៅនាទីទី២០ ក្រុមលោក Quique Setien បានធ្វើការនាំមុខសាជាថ្មី ក្រោខ្សែប្រយុទ្ធ Luis Suarez ស៊ុតបាល់កោងពីលើដំបូលទូកបញ្ចូលទីយ៉ាងអស្ចារ្យ។ ជាមួយគ្នានេះ ខិតជិតនឹងផ្លុំកញ្ចែបញ្ចប់៤៥នាទីទៅហើយ ជម្រើសជាតិបារាំង Antoine Griezmann បានបន្ថែមគ្រាប់ទី៣ឲ្យ Barca។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ឈានចូលដល់តង់ទី២ ក្រុមយក្សតំបន់កាតាឡាន់ មិនបានបន្ថយការសម្រុកនោះទេ ជាលទ្ធផលនៅចុងតង់នាទីទី៨៦ ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati បានស៊ុតបន្ថែមគ្រាប់ទី៤ ក្រោយទទួលបានបាល់ពីកីឡាករ Jordi Alba

  ជម្រើសជាតិបារាំង Antoine Griezmann
  ជម្រើសជាតិបារាំង Antoine Griezmann

គួរឲ្យដឹងដែរថា កាលពីយប់មិញ ម្ចាស់អាវលេខ១០ក្រុម Barca កីឡាករ Lionel Messi បញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទី (Assists) បាន២គ្រាប់ម្នាក់ឯង ហើយនេះជាការ Assists លើកទី១៩ហើយរបស់រូបគេក្នុងក្របខណ្ឌ​ La Liga រដូវកាល២០១៩/២០ ៕

https://s5.kh1.co/__image/w=650,h=434,q=100/a4/a4b24b0ce69c7fd6f930b73e49e214a82a1f6fdf.png

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T