ចុម! ក្មេងៗប៉ុន្មាននាក់នេះ ហែលទឹកលេងជាមួយក្រពើយ៉ាងរំភើយ (មានវីដេអូ)

//s5.kh1.co/4b/4bda0b0111dd48b47f5fe539a95dc8b3da96a87e.jpg
សង្គម

 ០៦-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ជារឿងធម្មតាទៅហើយ មនុស្សត្រូវតែរក្សារខ្លួនពីពពួកសត្វទាំងឡាយណា ដែលអាចបង្កគ្រោះថា្នក់ដល់អាយុជីវិត មិនថាសត្វរស់នៅលើគោក ឬ ក្នុងទឹកនោះទេ...

ម៉ាឡេស៊ី៖ ជារឿងធម្មតាទៅហើយ មនុស្សត្រូវតែរក្សារខ្លួនពីពពួកសត្វទាំងឡាយណា ដែលអាចបង្កគ្រោះថា្នក់ដល់អាយុជីវិត មិនថាជាសត្វដែលរស់នៅលើគោក ឬ ក្នុងទឹកនោះទេ។ តួយ៉ាង ក្រពើគឺជាសត្វសាហាវម្យ៉ាង ដែលវាអាចរស់នៅលើគោកផង និងក្នុងទឹកផង ហើយស៊ីត្រី និងសាច់ស្រស់ជាអាហារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ មានឃ្លីបវីដេអូមួយកំពុងតែល្បីល្បាញខ្លាំងនៅលើបណ្ដាញសង្គម ដែលបង្ហាញពីកុមារនៅប្រទេសម៉ាឡេស៊ីមួយក្រុម មានគ្នីគ្នានាក់ ប្រុសនាក់ និងស្រីម្នាក់ កំពុងលេងសើចនឹងជីវិតបំផុត ដោយពួកគេបាននាំគ្នាហែលទឹក និងប្រលែងលេងជាមួយសត្វក្រពើធំមួយក្បាលនៅក្នុងទន្លេ យ៉ាងសប្បាយរីករាយ ហាក់មិនខ្លាចរអាសូម្បីបន្ដិច។ ហើយអ្វីដែលនឹកស្មានមិនដល់ដែរនោះ គឺកុមារដ៏ក្លាហានទាំងបួននាក់នេះ បានប្រៀបប្រដូចសត្វក្រពើនោះទៅនឹងសត្វឆ្មានៅឯផ្ទះរបស់ពួកគេអុីចឹង។

យ៉ាងណាមិញ បន្ទាប់ពីបានទស្សនាឃ្លីបវីដេអូនោះហើយ អ្នកប្រើប្រាស់បណ្ដាយសង្គមនៅម៉ាឡេស៊ី ពិតជាភ្ញាក់ផ្អើលជាខ្លាំងចំពោះទង្វើរបស់ពួកគេ។ ទោះជាយ៉ាងណាក្ដី ក្មេងៗទាំងនោះ​ ក៏ត្រូវបានគេណែនាំឲ្យបញ្ឈប់ការប្រលែងលេងជាមួយសត្វសាហាវបែបនេះតទៅទៀតផងដែរ ពីព្រោះវាអាចបង្កគ្រោះថា្នក់ដល់អាយុជីវិតជាយថាហេតុ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

សកម្មភាពក្មេងៗ កំពុងប្រលែងលេងជាមួយក្រពើ
សកម្មភាពក្មេងៗ កំពុងប្រលែងលេងជាមួយក្រពើ
សកម្មភាពក្មេងៗ កំពុងប្រលែងលេងជាមួយក្រពើ
សកម្មភាពក្មេងៗ កំពុងប្រលែងលេងជាមួយក្រពើ
សកម្មភាពក្មេងៗ កំពុងប្រលែងលេងជាមួយក្រពើ
សកម្មភាពក្មេងៗ កំពុងប្រលែងលេងជាមួយក្រពើ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T