អាយុគ្រាន់តែជាតួលេខ មាន សូនីតា លេងបញ្ចេញរូបស៊ីអារម្មណ៍ ទាំងព្រឹក!

//s5.kh1.co/77/775e72c6952fa54c9ea9f44533680e37368933dc.jpg
តារា & កម្សាន្ដ

 ០៦-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តាំងពីឈានចូលវ័យ ៣០ឆ្នាំ កញ្ញា មាន សូនីតា កាន់តែបង្អួតសម្រស់ ជាមួយស្ទាយ៍ស៊ិចស៊ី បញ្ចេញសាច់ខ្ចីធ្វើឲ្យហ្វេនៗភ្លឹកស្ទើរតែគ្រប់គ្នា។

ភ្នំពេញ៖ ជាការពិតណាស់​ កញ្ញា មាន​ សូនីតា ជាតារាស្រីម្នាក់ដែលតែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន និងអ្នកគាំទ្ររបស់នាងផ្ទាល់។ ជាពិសេស​មួយរយៈចុងក្រោយនេះ នាងចូលចិត្តបង្ហោះរូបភាព បង្អួតសម្រស់ជាមួយឈុតសម្លៀកបំពាក់ស៊ីវិល័យ បង្ហាញសាច់ខ្ចីជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ឆ្នាំនេះផ្ទាល់តារាស្រីរូបនេះ ឈានដល់វ័យ ៣០ឆ្នាំក៏ពិតមែន តែនាងនៅតែមានសម្រស់ស្រស់ស្អាតជាងវ័យ ហើយមើលទៅសម្រស់មិនចាញ់ក្មេងជំនាន់ក្រោយប៉ុន្មានឡើយ។ ក្នុងនោះដែរ យើងអាចនិយាយបានថា កញ្ញា មាន សូនីតា ជាតារាស្រីដែលពូកែតុបតែងខ្លួនបានយ៉ាងស្រស់សោភា គួរឲ្យទាក់ទាញ។

តួយ៉ាង វ័យកាន់តែទៅមុខ តែសម្រស់តារាស្រីរូបនេះ ហាក់បីដូចជាមិនទៅតាមវ័យសោះឡើយ ម្យ៉ាងវិញទៀត មុននេះបន្តិចនាងបានបង្ហោះរូបភាពមួយសន្លឹកយ៉ាងស៊ីអារម្មណ៍ទាំងព្រឹក ដោយតារាស្រីរូបនេះ បានថតរូបនៅលើវាលស្មៅ ក្រោមពន្លឺថ្ងៃ បង្ហាញអារម្មណ៍យ៉ាងស្រស់ស្រាយ។ ជាពិសេស នៅជុំវិញនាងមានបរិយាកាសយ៉ាងស្រស់បំព្រងធ្វើឲ្យរូបថ្មីមួយសន្លឹកនេះកាន់តែលេចធ្លោតែម្តង។

ជាមួយគ្នានេះដែរ ហ្វេនៗជាច្រើនក្រោយពីឃើញបែបនេះ នាំគ្នាសរសើរមិនដាច់ពីមាត់ ពីរូបសម្រស់នាង ដែលមិនថាលេងស្ទីលថតរូបបែបណា ក៏មើលទៅទាក់ទាញដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

   កញ្ញា មាន​ សូនីតា
   កញ្ញា មាន​ សូនីតា
 កញ្ញា មាន​ សូនីតា 
 កញ្ញា មាន​ សូនីតា 
   កញ្ញា មាន​ សូនីតា
   កញ្ញា មាន​ សូនីតា
   កញ្ញា មាន​ សូនីតា
   កញ្ញា មាន​ សូនីតា
   កញ្ញា មាន​ សូនីតា
   កញ្ញា មាន​ សូនីតា
   កញ្ញា មាន​ សូនីតា
   កញ្ញា មាន​ សូនីតា
   កញ្ញា មាន​ សូនីតា
   កញ្ញា មាន​ សូនីតា
មាន សូនីតា
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/22/22778afce3d554f8f147c4d2b9b6b7816bd0f0f9.jpg

ស្ថានីយទូរទស្សន៍ BBTV ប៉ុស្តិលេខ 7HD និងភ្នាក់ងារផ្សាយពាណិជ្ជកម្មលំដាប់កំពូលមួយនៅប្រទេសកម្ពុជា បានចុះហត្ថលេខា ទទួលនូវសិទ្ធិផ្តាច់មុខការគ្រប់គ្រង ការសម្របសម្រួល ការងារសិល្បករថៃនៅកម្ពុជា

 ២៩-មីនា-២០២៤ 
 ៨ព្រឹក · ១៨ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T