ដោយចិត្តស្រលាញ់ និងចង់ថែរក្សាសម្លៀកបំពាក់ប្រពៃណីខ្មែរ ស៊ីនឌី ងាកមកដំណើរការសំអាងការឡើងវិញ!

//s5.kh1.co/06/06c3c156e36faafdcc68a8d516649c7030452106.jpg
តារា & កម្សាន្ដ

 ០៧-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ជឿជាក់ថាប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយថា លោក ស៊ីនឌី (Cindy) ជាអ្នក Makeup មួយរូបមានឈ្មោះល្បីល្បាញ ដែលអ្នកសិល្បៈ ក៏ដូចជាអតិថិជនជាច្រើនជឿទុកចិត្តទៅលើស្នាដៃផាត់មុខ ដ៏ប៉ិនប្រសព្វ និងពោរពេញទៅដោយទេពកោសល្យរបស់លោក។

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយថា លោក ស៊ីនឌី (Cindy) ជាអ្នក Makeup មួយរូបមានឈ្មោះល្បីល្បាញ ដែលអ្នកសិល្បៈ ក៏ដូចជាអតិថិជនជាច្រើនជឿទុកចិត្តទៅលើស្នាដៃផាត់មុខ ដ៏ប៉ិនប្រសព្វ និងពោរពេញទៅដោយទេពកោសល្យរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស៊ីនឌី (Cindy)
ស៊ីនឌី (Cindy)

ទោះបីជាប្រឡូកនៅក្នុងវិស័យនេះរយៈពេលច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែជាងផាត់មុខដ៏ចំណានរូបនេះ នៅតែអាចរក្សាកេរ្តិ៍ឈ្មោះ ជាពិសេសហាងផាត់មុខធ្វើសក់របស់លោកផ្ទាល់ គឺកាន់តែទទួលបានគាំទ្រជាបន្តបន្ទាប់ ផងដែរ។

ជាក់ស្តែង ក្រៅពីមានហាងផ្ទាល់ខ្លួនហើយនោះ ស៊ីនឌី បានងាកមកបើកដំណើរការសំអាងការសារជាថ្មីម្តងទៀត ដោយទទួលបានការណែនាំពីចាស់ព្រឹទ្ធាចារ្យផ្នែកសិល្បៈ និងវប្បធម៌ ហើយម្យ៉ាងវិញទៀត ខ្លួនលោកផ្ទាល់ក៏ស្រលាញ់ និងចង់បន្តថែរក្សាបន្តនូវគ្រឿងអលង្ការ សម្លៀកបំពាក់ ទំនៀមទំលាប់ប្រពៃណីខ្មែរផងនោះ ទើបលោកសម្រេចចិត្តបើកដំណើរការឡើងវិញ និងមិនអាចបោះបង់ចោលអាជីពមួយនេះបានឡើយ។​

ក្រឡេកមកមើល ស៊ីនឌី សំអាងការ-Cindy Premium Wedding Planner ឃើញថាមានសម្លៀកបំពាក់ប្រពៃណីជាច្រើនម៉ូត ដែលរក្សាទម្រង់បែបបទ ក្បូរក្បាច់រចនាខ្មែរបុរាណ និងរំលេចជាមួយគ្រឿងលម្អកាយប្រណីតៗ កាន់តែបន្ថែមភាពស្រស់ស្អាត និងភាពទាក់ទាញ។ ចំណែកឯការផាត់មុខធ្វើសក់ទៀតសោត ដូចដែលបានដឹងស្រាប់ និងយោងតាមអ្វីដែលបានរៀបខាងលើ គឺថាស្រស់ស្អាត ស័ក្តិសមទៅតាមពេលវេលាក្នុងកម្មវិធី ធានាមិនធ្វើអតិថិជនខកបំណងនោះទេ។

ដូចនេះ សម្រាប់អ្នកដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍នាពេលខាងមុខ អាចជ្រើសរើសយកសំអាងការ ស៊ីនឌី សំអាងការ-Cindy Premium Wedding Planner បាន នឹងធ្វើឲ្យថ្ងៃពិសេសរបស់អ្នកមានតែភាពឥតខ្ចោះ កូនកំលោះកូនក្រមុំស្រស់ស្អាត ពេញចិត្តស្តូកតែម្តង៕ 

ស៊ីនឌី (Cindy)
ស៊ីនឌី (Cindy)
ស៊ីនឌី និងចាស់ព្រឹទ្ធាចារ្យផ្នែកសិល្បៈ និងវប្បធម៌
ស៊ីនឌី និងចាស់ព្រឹទ្ធាចារ្យផ្នែកសិល្បៈ និងវប្បធម៌
https://s5.kh1.co/__image/w=650,h=976,q=100/e0/e09d771fd61e7e696a252a407ee4344ad90e940b.jpg
ស៊ីនឌី សំអាងការ
ស៊ីនឌី សំអាងការ
ស៊ីនឌី សំអាងការ
ស៊ីនឌី សំអាងការ
ស៊ីនឌី សំអាងការ
ស៊ីនឌី សំអាងការ
ស៊ីនឌី សំអាងការ
ស៊ីនឌី សំអាងការ
ស៊ីនឌី សំអាងការ
ស៊ីនឌី សំអាងការ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T