Taew ឲ្យហ្វេនទប់ទឹកភ្នែកមិនចង់ជាប់ ក្រោយឃើញរូបមួយសន្លឹកនេះ ពេលបុណ្យសពឪពុក

//s5.kh1.co/9f/9f72ba269cf2994b8a6bcfa0934f3cd1c8bc4b3b.jpg
តារា & កម្សាន្ដ

 ០៦-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ធ្វើឲ្យហ្វេនៗស្ទើរតែទប់ទឹកភ្នែកមិនជាប់ បន្ទាប់ពីបានឃើញរូបភាពម្ដាយកូនទាំង ៣ នាក់ របស់ Taew ឈរយំឱបគ្នា បង្ហាញពីភាពទុក្ខសោកក្រៀមក្រំ ខណៈពេលដែលបាត់បង់មនុស្សជាទីស្រលាញ់ ផងដែរ

ថៃ៖ ជាការពិតណាស់ នៅក្នុងបរិយាកាសនៃភាពទុក្ខព្រួយ របស់ក្រុមគ្រួសារ តារាសម្ដែងស្រី Taew Natapohn នៅតែត្រូវបានលើកទឹកចិត្តពីសំណាក់មហាជនជាច្រើន ក៏ដូចជាហ្វេនៗរបស់នាងផ្ទាល់ ចាប់តាំងពីលោកឪពុកជាទីស្រលាញ់របស់នាង បានទទួលមរណភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ ពិធីបុណ្យសពឪពុករបស់នាង ពិតជាពោរពេញដោយភាពកក់ក្ដៅ ខណៈដែលមានការចូលរួមយ៉ាងខ្នះខ្នែងពីមិត្តជិតស្និទ្ធ ដែលបានមកជួយនៅក្នុងពិធីទាំងមូល ជាពិសេស ថែមទាំងមានសាច់ញាតិ បងប្អូនប្រុសស្រី និងមិត្តរួមអារជីពជាច្រើនទៀត ដែលបានមកចូលរួមរំលែកទុក្ខដល់នាង និងគ្រួសារ ផងដែរ។  

ជាក់ស្ដែង ថ្មីៗនេះ ក៏មានរូបភាពដែលបានត្រូវបានគេចែលរំលែកនៅលើបណ្ដាញសង្គម ដែលបង្ហាញពីភាពសោកសៅ និងទុក្ខដ៏ក្រៀមក្រំយ៉ាងខ្លាំង ខណៈពេលដែលនាង ព្រមទាំងអ្នកម្ដាយ និងបងស្រី បានឈរយំឱបគ្នា នៅចំពោះមុខ រូបថតរបស់លោកឪពុក ដែលធ្វើឲ្យមហាជន និងហ្វេនៗជាច្រើន កាន់តែមានភាពក្ដុកក្ដួល ស្ទើរតែទប់ទឹកភ្នែកមិនបាន ៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពក្នុងពិធីបុណ្យសព
ទិដ្ឋភាពក្នុងពិធីបុណ្យសព
ទិដ្ឋភាពក្នុងពិធីបុណ្យសព
ទិដ្ឋភាពក្នុងពិធីបុណ្យសព
Taew 
Taew 
Taew និង គ្រួសារ
Taew និង គ្រួសារ
Taew និង គ្រួសារ
Taew និង គ្រួសារ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T