គ្រោះទឹកជំនន់នៅជប៉ុន ​បន្តឆក់យកជីវិតមនុស្ស រហូតដល់ទៅ២០នាក់ (មានវីដេអូ)

//s5.kh1.co/a5/a58bbeb91f5cba305caddf83f7cdf21191a92778.jpg
សង្គម

 ០៦-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

យ៉ាងហោចណាស់មានមនុស្ស២០នាក់បានស្លាប់ និង​ ១៤នាក់បានបាត់ខ្លួន ដោយសារទឹកជំនន់នៅជប៉ុន

តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក NHK របស់ជប៉ុន បានរាយការណ៍ថា គ្រោះទឹកជំនន់ និងការរអិលបាក់ដី ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ​នៅទីក្រុង ​Kumamoto និង ​Kagoshima នៃកោះ ​Kyushu បានបន្តសម្លាប់ជីវិតមនុស្សរហូតដល់ទៅ ២០នាក់ ខណៈមនុស្ស ១៤នាក់ផ្សេងទៀត គឺមិនទាន់រកឃើញនៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងហោចណាស់មានមនុស្ស២០នាក់ បានស្លាប់ និង​ ១៤នាក់ បានបាត់ខ្លួន
យ៉ាងហោចណាស់មានមនុស្ស២០នាក់ បានស្លាប់ និង​ ១៤នាក់ បានបាត់ខ្លួន

ថ្លែងនៅក្នុងកិច្ចប្រជុំមួយ នាយករដ្ឋមន្ត្រី​ជប៉ុន​ លោក ស៊ីនហ្សូ អាបេ (Shinzo Abe) បានលើកឡើងយ៉ាងដូច្នេះថា៖

គ្មានអ្វីសំខាន់ជាងជីវិតមនុស្សទេ។ ដូច្នេះសូម​កងកម្លាំងឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះ ត្រូវខិតខំទាំងយប់ទាំងថ្ងៃឲ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកមនុស្សដែលបានបាត់ខ្លួន។

ស៊ីនហ្សូ អាបេ
ផ្ទះសម្បែង ផ្លូវថ្នល់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ត្រូវលិចលង់ដោយទឹកជំនន់
ផ្ទះសម្បែង ផ្លូវថ្នល់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ត្រូវលិចលង់ដោយទឹកជំនន់

គួរជម្រាបផងដែរថា ​ខណៈពេលដែលភ្លៀងធ្លាក់ខ្លាំង នឹងនៅតែបន្តកើតមានឡើង ទីភ្នាក់ងារឧតុនិយមជប៉ុន ក៏បានចេញការព្រមានកម្រិតខ្ពស់បំផុត និងស្នើសុំឱ្យប្រជាជនទាំងអស់មានការប្រុងប្រយ័ត្នចំពោះ ទឹកជំនន់ ផ្គររន្ទះ និងការបាក់ដី។ ហើយជាពិសេស គឺនៅភាគខាងត្បូង និងភាគខាងជើង​កោះ Kyushu ផ្ទាល់តែម្តង៕

ផ្ទះជាច្រើនខ្នងបាក់រលំ ដោយសារទឹកភ្លៀងហូចច្រោះដី
ផ្ទះជាច្រើនខ្នងបាក់រលំ ដោយសារទឹកភ្លៀងហូចច្រោះដី

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T