Anne Thongprasom បានបង្ហើបខ្លះៗពីរឿងរឿងភាគថ្មី ដែលសម្តែងដោយ Mario និង Yaya Urassaya

//s5.kh1.co/97/97b41c0b3626385ded1bbc01494ca34950d93f45.jpg
នារី

 ០៦-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Anne Thongprasom ប្រាប់ពីរឿងភាគថ្មីដែលសម្តែងដោយលោក Mario

ថៃ៖ Anne Thongprasom ជាតារាសម្តែង និងជាអ្នកនិពន្ធរឿងល្បីជាច្រើននៅក្នុងផលិតកម្ម Thong បានបង្ហើបប្រាប់ពីរឿងភាគថ្មីដែលមានចំណងជើងថា “Kue Thur” ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​នៅលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ 3 Anne Thongprasom បាននិយាយថា “រឿងភាគថ្មីដែលគ្រោងនឹងចេញក្នុងពេលឆាប់ៗនេះគឺជារឿងមនោសញ្ចេតនាបែបស្នេហា ដែលតួឯកប្រុស និងតួឯកស្រីបានជួបគ្នា បន្ទាប់មកក៏លង់ស្រលាញ់គ្នា។”

គួរបញ្ជាក់ផងដែរថា នៅក្នុងរឿងភាគថ្មីនេះ លោក Mario ជាតួឯក ដើរតួជាជាងជួសជុលរថយន្ត ហើយក៏ជាម្ចាស់យានដ្ឋានផងដែរ។

មិនតែប៉ុណ្ណោះ Anne Thongprasom ក៏បានបន្តទៀតដែរថា រឿងភាគថ្មីនេះដែលមានចំណងជើងថា “Kue Thur” គឺជាគ្រោងរឿងថ្មីទាំងស្រុង មិនមែនសាច់រឿងដែលសម្របសម្រួលចេញពីរឿងប្រលោមលោកឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Anne Thongprasom
Anne Thongprasom
Mario និង​ Yaya
Mario និង​ Yaya
Yaya Urassaya
Yaya Urassaya
Mario
Mario
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T