ជារឿងចៃដន្យ ឬយ៉ាងណា? តារាថៃបីគូនេះ បាន​​​បង្កើត​​ចំ​​ណង​​​ស្នេហ៍​ជា​មួយ​បុគ្គលដែល​​កើត​ក្នុង​ឆ្នាំ​តែ​មួយ​

//s5.kh1.co/fe/febc6a1605018bf1ceac62c808f35327abcb9331.jpg
នារី

 ០៦-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

នៅក្នុងសង្គមសិល្បៈនៃប្រទេសថៃ មានតារាជាច្រើនដួង ដែលបានបង្កើតភ្លើងស្នេហ៍ជាមួយគ្នាដោយតារា​សម្តែង​ខ្លះបាន​បង្កើតចំណងស្នេហ៍ជាមួយតារាចម្រៀង និងតារាសម្តែងខ្លះបង្កើតចំណងស្នេហ៍ជាមួយអ្នកជំនួញ ឬជាមួយ​មនុស្ស​សាមញ្​ញក៏មានដែរ

ថៃ៖ នៅក្នុងសង្គមសិល្បៈនៃប្រទេសថៃ មានតារាជាច្រើនដួង ដែលបានបង្កើតភ្លើងស្នេហ៍ជាមួយគ្នាដោយតារា​សម្តែងខ្លះបានបង្កើតចំណងស្នេហ៍ជាមួយតារាចម្រៀង និងតារាសម្តែងខ្លះបង្កើតចំណងស្នេហ៍ជាមួយអ្នកជំនួញ ឬជាមួយមនុស្សសាមញ្ញក៏មានដែរ។ តាមពិតទៅគ្មាននរណាម្នាក់ហាមឃាត់ចិត្តរបស់ពួកគាត់បាននោះទេក្នុងការសម្រេចចិត្ត និងជ្រើសរើសនរណាម្នាក់​មកធ្វើជាគូនឹងគ្នា នេះហើយគឺជានិស្ស័យដែលពួកគេទាំងពីរនាក់បានជួប និងបានសាងស្នេហ៍ជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីព្រឹកមិញនេះ យោងតាមវេបសាយមួយបានបង្ហាញពីគូសេ្នហ៍តារាថៃបីគូដែលបាន​បង្កើតចំណងស្នេហាជា​ច្រើនឆ្នាំ និងកើតក្នុងឆ្នាំតែមួយជាមួយគ្នាថែមទៀតផង។​

តោះចង់ដឹងមានតារាថៃរូបណាខ្លះ អានអត្ថបទខាងក្រោមនេះទាំងអស់គ្នា៖

១. លោក Jaylerr Krissanapoom និងកញ្ញា Thanaerng Kanyawee

លោក Jaylerr Krissanapoom និងកញ្ញា Thanaerng Kanyawee
លោក Jaylerr Krissanapoom និងកញ្ញា Thanaerng Kanyawee

អ្នកទាំងពីរកើតនៅក្នុងឆ្នាំ ១៩៩៦ ជាមួយគ្នា ដោយកញ្ញា Thanaerng Kanyawee កើតនៅថ្ងៃទី ២១ ខែកក្កដា រីឯលោក Jaylerr Krissanapoom វិញកើតនៅថ្ងៃទី ១៥ ខែសីហា។

២. លោក Louis Scott និងអ្នកនាង Noon Ramida

លោក Louis Scott និងអ្នកនាង Noon Ramida
លោក Louis Scott និងអ្នកនាង Noon Ramida

Louis Scott និង Noon Ramida គឺជាប្តីប្រពន្ធនឹងគ្នា បន្ទាប់ពីទុកពេលស្គាល់ចិត្តថ្លើមគ្នាជាច្រើនឆ្នាំមកហើយ។ ប្តីប្រពន្ធមួយគូនេះកើតក្នុងឆ្នាំ ១៩៨២ ដោយលោក Louis Scott កើតនៅក្នុងថ្ងៃទី ០៤ ខែមីនា ហើយអ្នកនាង Noon Ramida កើតនៅថ្ងៃទី ២៥ ខែធ្នូ។

៣. លោក Cee Siwat និងកញ្ញា Amy Klinpratoom

លោក Cee Siwat និងកញ្ញា Amy Klinpratoom
លោក Cee Siwat និងកញ្ញា Amy Klinpratoom

Cee Siwat និងកញ្ញា Amy Klinpratoom បានរៀបការជាមួយគ្នារួច និងបានរួមរស់ជាមួយគ្នាប្រហែល ៦ ឆ្នាំមកហើយ។ ប្តីប្រពន្ធមួយគូនេះកើតក្នុងឆ្នាំ ១៩៨២ ដោយលោក Cee Siwat កើតនៅក្នុងថ្ងៃទី ២៧ ខែមករា ហើយកញ្ញា Amy Klinpratoom កើតនៅថ្ងៃទី ០៨ ខែកក្កដា។

ក្រោយពីបានឮដំណឹងមួយនេះពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ហើយយើងក៏មិនដឹងថាតារា​ទាំងបីគូនេះជួបរឿង​ចៃដន្យបែប​នេះនោះដែរ៕

Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T