​សឹង​​​មិន​​​ជឿ​​​ថា​ តារា​​​​កូរ៉េ​​​ទាំង​​នេះ​ ធ្លាប់​​​ត្រូវ​​​​អ្នក​​​ចាត់​ការ​​​​​​បោក​​​ទ្រព្យ​​​សម្បត្តិ​​​អស់​​​​ពី​​​​ខ្លួន​​​

//s5.kh1.co/e2/e2874de1f194943ab20be1fa18b064cd73550842.jpg
នារី

 ០៦-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាទាំងនេះ ក៏ជាអ្នកដែលមានវាសនាមិនខុសពី Lisa នោះដែរ ដោយពួកគេក៏ត្រូវបាន បោកប្រាស់ពីសំណាក់អ្នក​ចាត់ការ​ដែល​ខ្លួនទុក​ចិត្តបំផុតផងដែរ

អ្នកទាំងអស់គ្នាធ្លាប់បានដឹងរួចមកហើយថា Lisa នៅក្នុងក្រុម​​ BLACKPINK ធ្លាប់ត្រូវបានអ្នកចាត់ការខ្លួនដែលគួរ ឳ្យទុកចិត្តបំផុត បានបោកប្រាស់លុយក្នុងចំនួន $830,000 USD ប៉ុន្តែជាក់ស្តែងនាងមិនមែនជាជនរងគ្រោះតែម្នាក់ ក្នុងរឿងនេះនោះទេ។ តារាទាំង៥នាក់នេះក៏ជាអ្នកដែលមានវាសនាមិនខុសពី Lisa នោះដែរ ដោយពួកគេក៏ត្រូវបាន បោកប្រាស់ពីសំណាក់អ្នកចាត់ការដែលខ្លួនទុកចិត្តបំផុតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្មាននរណាម្នាក់ដែលមិនស្គាល់ឈ្មោះមួយនេះនោះទេ តារាសម្តែង Song Hye Kyo គឺជាតារាសម្តែងកំពូលនៅ​​ក្នុង វិស័យនៃការសម្តែងនេះ ប៉ុន្តែកាលពី១៥ឆ្នាំមុន នៅពេលដែលនាងទើបតែចាប់ផ្តើមអាជីពសម្តែងរឿងដំបូង និងទទួល បានការចាប់អារម្មណ៍តាមរយៈរឿង «Autumn in My Heart» និងរឿង «Full House» នាងក៏ធ្លាប់ជួបនូវ ហេតុការណ៍បែបនេះដូចគ្នា ហើយរឿងមួយនោះក៏ត្រូវបានបើកបង្ហាញដោយ Rumor Has It របស់ Channel A ។

1. Song Hye Kyo

កាលពីឆ្នាំ២០០៥ ម្តាយរបស់ Song Hye Kyo  បានទទួលសារគំរាមមិនស្គាល់ឈ្មោះមួយដោយតម្រូវឳ្យគាត់ត្រូវ បង់ប្រាក់ចំនួន$210,000 USD បើមិនព្រមទេគាត់ នោះកូនស្រីរបស់គាត់នឹងត្រូវគេជះទឹកអាស៊ីតដាក់។ នៅក្នុងសារ នោះបានបញ្ជាក់ថារាងកាយរបស់កូនស្រីគាត់នឹងប្រែក្លាយទៅជា «រលួយ និងបាត់មុខទៅជា​រៀង​រហូត» បើសិនជាគាត់មិនធ្វើតាម។ ដោយសារការគំរាមនោះ ម្តាយ និងកូនទាំងពីរនាក់ បានផ្លាស់ប្តូរទីលំនៅ និងទាក់ទង​ទៅប៉ូលីស។ ក្រោមការ ស៊ើបអង្គេតរបស់ប៉ូលីស គេសឹងតែមិនជឿថា មនុស្សដែលបានផ្ញើរសារនោះគឺជាមនុស្ស​ដែលជិតស្និទ្ធនឹង Song Hye Kyo ទាល់តែសោះ ដោយការស៊ើបអង្គេតបានបង្ហាញថា មនុស្សដែលធ្វើវានោះគឺជា​អតីតអ្នកចាត់ការរបស់នាងតែម្ដង ដោយនាងតែងតែជឿជាក់លើអ្នកចាត់ការនោះ ថែមទាំងធ្លាប់រស់នៅជាមួយដល់​ទៅបីឆ្នាំទៀតផង។ គួរបញ្ជាក់ផងដែរថា អ្នកចាត់ការនោះធ្វើបែបនេះក៏ព្រោះតែមានបញ្ហាលុយកាក់ និងបាត់បង់​សូម្បីតែ​ផ្ទះ​សម្បែងក៏គ្មាននៅទៀត។

Song Hye Kyo
Song Hye Kyo
2. Super Junior

ដូចដែលគ្រប់គ្នាធ្លាប់បានដឹងថា អ្នកគាំទ្រតែងតែរៀបចំកាដូជាច្រើនសម្រាប់តារាសំណព្វចិត្តរបស់ខ្លួន ជាក់ស្តែង​ក្រុម​បុរស​សង្ហារដូចជា Super Junior ជាដើម កាន់តែត្រូវយកចិត្តទុកដាក់កាន់តែច្រើន តែសម្រាប់អតីត​អ្នកចាត់ការ​របស់ពួកគេ កាដូទាំងនោះគឺជាគ្រឿងសម្រាប់រកប្រាក់ទៅវិញ។

នៅថ្ងៃមួយប្រហែលជានៅក្នុងឆ្នាំ២០០៩ Yesung ដែលស្រាប់តែកើតមានអាការមិនស្រួលខ្លួន និងមិនអាចបន្តចូល រួមសកម្មភាពក្រុមត្រូវបាននៅសម្រាកនៅអាផាតមែនតែម្នាក់ឯង។ គេបានសម្ងំគេងនៅលើគ្រែ តែគេបែរជាមិនអាច សម្រាកបាននោះទេ ពីព្រោះតែសម្លេងរំខានដែលឮមកពីខាងក្រៅ។ គេបានមានការតក់ស្លុតយ៉ាងខ្លាំងនៅពេលដែល បានដឹងថាសម្លេងនោះកើតមកពីអ្វី ដោយគេបានរកឃើញថាអ្នកចាត់ការរបស់ពួកគេកំពុងតែរត់យ៉ាងលឿន ដោយនាំ យកនូវកាដូដែលអ្នកគាំទ្របានទុកឳ្យពួកគេទៅជាមួយផង អ្នកចាត់ការនោះក៏ធ្លាប់ទាំងបានលួចសម្ភារៈផ្ទាល់ខ្លួន របស់​ពួកគេទៅផងដែរ។

Super Junior
Super Junior
Yesung
Yesung
3. Lee Jong Hyuk

Lee Jong Hyuk មិនត្រឹមតែមានថ្វីដៃសម្តែងរឿងល្អនោះទេ តែនៅជាមនុស្សមានចិត្តល្អ និងយល់ទុក្ខធុរៈរបស់អ្នក ដទៃទៀតផង តែជាសំណាងមិនល្អដែលមនុស្សខ្លះបែរជាយកចំណុចនោះរបស់គេ មកធ្វើនូវរឿងមិនល្អទៅវិញ។

កាលពីឆ្នាំ២០០៣ សារព័ត៌មានកូរ៉េបានប្រាប់ថា កាលពីខែ មីនា ឆ្នាំ ២០១១ អ្នកចាត់ការរបស់ Lee Jong Hyuk (លោក Choi) បាននិយាយថាម្ដាយរបស់ខ្លួនកំពុងមានជម្ងឺមហារីកដំណាក់កាលចុងក្រោយ។ ឮបែបនោះលោកក៏​បាន ឳ្យប្រាក់ចំនួន $4,100 USD ទៅគេដើម្បីយកទៅបង់ថ្លៃព្យាបាល ប៉ុន្តែលោកមិនបានដឹងនោះទេថា រឿងទាំង​នោះ សុទ្ធតែកុហកទាំងអស់។ ហើយអ្នកចាក់ការនោះក៏បានធ្វើការបោកប្រាស់តារាផ្សេងទៀតចំនួន៦នាក់ទៀត ដែលស្ថិត នៅក្រុមហ៊ុនជាមួយ Lee Jong Hyuk ផងដែរ។ កាលពីឆ្នាំ២០១៣ អ្នកចាត់ការនោះត្រូវបានគេចាប់​ពីបទបោក ប្រាស់លុយកាក់ និងកំពុងត្រូវការលុយជាច្រើនដើម្បីសងបំណុលនោះ។

Lee Jong Hyuk
Lee Jong Hyuk
4. Son Dam Bi

Son Dam Bi គឺជាតារាចម្រៀងទោលដែលមានអ្នកគាំទ្រយ៉ាងច្រើន។ កាលពីឆ្នាំ២០០៨ នៅពេលដែលនាងកំពុង តែធ្វើការផ្សព្វផ្សាយក្នុងនាមជាតារាចម្រៀងម្នាក់ នាងធ្លាប់ត្រូវអ្នកចាត់ការផ្ទាល់ខ្លួនលួចយកទ្រព្យសម្បត្តិអស់​ជា​ច្រើន។​ ដោយកាលពីពីរបីឆ្នាំមុន Son Dam Bi បាននិយាយរឿងមួយនេះនៅក្នុងកម្មវិធី Knowing Bros ដោយបានប្រាប់ថា នាងរវល់ខ្លាំងណាស់ ទើបគ្មានពេលបានមើលចាត់ចែងផ្ទះសម្បែងរបស់ខ្លួន ហេតុនេះហើយ​នៅពេលត្រូវការរៀបចំជួលជុល ឬតម្លើងឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះ នាងតែងតែទុកចិត្តលើអ្នកចាត់ការ​របស់​ខ្លួនជានិច្ច ដោយឳ្យគេនៅផ្ទះ និងមើលការខុសត្រូវជាងដែលបានណាត់មកនោះ។នាងបានឳ្យលេខសម្ងាត់ទៅអ្នកចាត់ការនោះព្រោះដោយសារ តែនាងជឿជាក់លើអ្នកចាត់ការនោះជាខ្លាំង តែក្រោយ​មកអ្នកចាត់ការនោះក៏ចាប់ផ្តើមនូវគំនិតមិនល្អឡើងមក។

ថ្ងៃមួយនៅពេលដែលនាងកំពុងតែជាប់រវល់ជាមួយនឹងការងារ អ្នកចាត់ការនោះបានសម្រុកចូលទៅក្នុងផ្ទះនាង និង ហៅមនុស្សមកដឹកជញ្ជូនយករបស់របរនៅក្នុងផ្ទះរបស់នាង យកទៅទាំងអស់ ហើយអ្នកចាត់ការនោះក៏ធ្លាប់លួច ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនជាច្រើនដងទៀតផង មិនត្រឹមតែប៉ុណ្ណោះដល់ថ្នាក់លួចឈុតក្នុងរបស់ Son Dam Bi ទៅ ទៀត។ ដូចជាករណីរបស់ Lisa ដែរ អ្នកចាត់ការនោះក៏ជាប់ពាក់ព័ន្ធនឹងញៀនល្បែង ទើបប្រើវិធីលួចបែបនេះ។ ទំរាំ តែចាប់បាន ទ្រព្យសម្បត្តិរបស់នាងត្រូវបានលក់អស់ទៅហើយ។

Son Dam Bi
Son Dam Bi
5. Jung Joon Ho

លោក Jung Joon Ho ដែលកំពុងតែទទួលបានការចាប់អារម្មណ៍តាមរយៈរឿង Sky Castle ក៏ធ្លាប់បានជួបរឿង ឆបោកបែបនេះដែរ ហើយមិនមែនតែម្ដងនោះទេ។ រឿងនោះបានកើតឡើងនៅក្នុងឆ្នាំ ២០១២ និង ២០១៣ នៅពេល នោះលោកបានកំពុងសម្តែងរឿង Return of the Mafia និង Your Neighbor’s Wife លោកបានទុក​កាតក្រេឌីតរបស់ខ្លួន ជាមួយនឹងអ្នកចាត់ការផ្ទាល់ ដើម្បីឳ្យគេអាចទុកសម្រាប់ទិញអាហារ ឬរបស់ចាំបាច់ដែល​ត្រូវ​ប្រើនៅពេលសម្តែងរឿង ប៉ុន្តែអ្នកចាត់ការរបស់គេក៏ចាប់ផ្តើមប្រើអំណាចលើកាតនោះជ្រុល។

នៅចន្លោះខែ សីហា ឆ្នាំ២០១២ និង ខែ សីហា ២០១៣ អ្នកចាត់ការនោះបានលួចលុយពីគណនីយរបស់លោកមិន មែនតែម្ដង ឬពីរដងនោះទេ តែ២៩ដងឯណោះ។ នៅពេលដែលចាប់បាន អ្នកចាត់ការនោះបានលួចលុយដល់ទៅ $65,000 USD  ហើយបន្ទាប់ពីបានដឹងរឿងនេះអ្នកចាត់ការនោះក៏ត្រូវបានបញ្ឈប់ភ្លាមៗតែម្ដង៕

Jung Joon Ho
Jung Joon Ho
Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T