លោកឧកញ៉ា ឌួង ឆាយ ប្រកាសបិទដំណើរការក្លិបកម្សាន្ត Sound ជាផ្លូវការ ដោយសារមូលហេតុនេះ

//s5.kh1.co/6c/6ce7626d5b8a64ef94627ca9e4da948a326f75b9.jpg
សង្គម

 ០៦-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្លិបកម្សាន្តរាត្រី Sound ដែលបានបើកដំណើរការកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នឹងបិទដំណើរការជាផ្លូវការហើយ

ភ្នំពេញ៖ កាលពីថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២០ លោក ឧកញ៉ា ឌួង ឆាយ ដែលគ្រប់គ្នាបានស្គាល់តាមរយៈការធ្វើសប្បុរធម៌ជាមួយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជាម្ចាស់ក្លិបកម្សាន្តមួយកន្លែងនៅក្បែរផ្សារទំនើបអ៊ីអន ១បានប្រកាសថា ក្លិបកម្សាន្តរាត្រី Sound ដែលបានបើកដំណើរការកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នឹងបិទដំណើរការជាផ្លូវការហើយ ខណៈពេលដែលសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានប្រកាស នឹងត្រៀមឲ្យបើកដំណើរការនៅក្នុងពេលឆាប់ៗខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្លិបកម្សាន្តរាត្រី Sound
ក្លិបកម្សាន្តរាត្រី Sound

ជាការពិតណាស់បើយោងតាមការ Live នៅក្នុងគណនីផ្ទាល់ខ្លួនរបស់លោកឧកញ៉ារូបនេះបានបញ្ជាក់ពីមូលហេតុ គឺដោយសារតែលោកមិនចង់ឃើញបុគ្គលិកទាំងប្រុសទាំងស្រី ​និងសហការី ប្រហែលជា ២០០ នាក់ដែលបម្រើការងារនៅក្នុងក្លិបកម្សាន្តនាពេលរាត្រីមួយនេះមានជំងឺឆ្លងនៃមេរោគកូវីដ ១៩ នោះទេ។ លោកឧកញ៉ា ក៏បានបន្ថែមទៀតថា មិនចង់ឃើញបុគ្គលិកទាំងអស់ដែលជាជនរងគ្រោះកើតជំងឺដ៏កាចសាហាវនេះដែរ ហើយណាមួយការបើកក្លិបកម្សាន្តនាពេលរាត្រីមួយនេះមិនមែនជាចំណង់ចំណូលចិត្ត និងគោលដៅដែលរូបលោកនិងភរិយាបានរៀបចំនោះទេ។

មួយវិញទៀតទោះបីជាក្លិបកម្សាន្តមួយនេះទទួលបានការគាំទ្រជាខ្លាំងពីសំណាក់យុវវ័យ និងរកបានចំណូលជាច្រើនយ៉ាងណាក៏ដោយ លោកមិនបានគិតគូនោះទេ គឺបារម្ភពីសុខទុក្ខរបស់បុគ្គលិកគឺជារឿងសំខាន់ជាង... ដូច្នេះមានតែសម្រេចចិត្តនឹងបិទដំណើរការដូចជាអ្វីដែលលោកបានបញ្ជាក់អ៊ីចឹង។

ពិតជាគួរឲ្យសសើរជាខ្លាំង និងគ្មានអ្វីមកនិយាយក្រៅពីពាក្យអរគុណទៅកាន់លោកឧកញ៉ា ឌួង ឆាយ ដែលបានគិតគូដល់បុគ្គលិករបស់ខ្លួន និងមិនចង់ឲ្យពួកគាត់ឆ្លងនូវជំងឺដ៏កាចសាហាវដែលកំពុងតែរាតត្បាតនៅក្នុងជុំវិញពិភពលោកនេះ ហើយទង្វើមួយនេះក៏ជាចំណែកមួយក្នុងការចូលរួមទប់សា្តត់ដើម្បីកុំឲ្យមានរលកទីពីរចូលមកកាន់ប្រទេសកម្ពុជាផងដែរ៕

សូមទស្សនានូវរូបភាពខាងក្រោមនេះ៖ 

រូបភាពលោកឧកញ៉ា ឌួង ឆាយ Live វីដេអូ
រូបភាពលោកឧកញ៉ា ឌួង ឆាយ Live វីដេអូ
លោកឧកញ៉ា ឌួង ឆាយ និងភរិយា 
លោកឧកញ៉ា ឌួង ឆាយ និងភរិយា 
លោកឧកញ៉ា ឌួង ឆាយ និងកូនប្រុសច្បង
លោកឧកញ៉ា ឌួង ឆាយ និងកូនប្រុសច្បង
លោកឧកញ៉ា ឌួង ឆាយ និងភរិយា
លោកឧកញ៉ា ឌួង ឆាយ និងភរិយា
Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T