មិនងាយបានឃើញទេ! ទីភ្នាក់ងារអវកាសអឺរ៉ុបបានបង្ហាញវីដេអូ ពីតំបន់រណ្ដៅទឹកកក ក្បែរប៉ូលខាងជើងភពអង្គារ

//s5.kh1.co/05/05ba7b4768d9beedbb53c01d90ebe79c9ade3510.jpg
បច្ចេកវិទ្យា

 ០៥-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

នៅក្នុងវីដេអូ ការមើលឃើញចាប់ផ្ដើមពីខាងក្រៅភពអង្គារ បន្ទាប់មកវាបោះពួយនិងហោះជុំវិញរណ្ដៅ Korolev ជាមួយទេសភាពដ៏អស្ចារ្យនៃដីក្រហូងដែលកក។

បរទេស៖ វាអាចមានរយៈពេលរាប់ឆ្នាំឬច្រើនទសវត្សរ៍ មុនពេលមនុស្សធ្វើដំណើរលើភពអង្គារ ប៉ុន្តែឥឡូវនេះ អ្នកអាចធ្វើដំណើរទៅកាន់ភពក្រហមនេះ ដោយមិនចាំបាច់ចាកចេញពីផ្ទះរបស់អ្នក។ ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានបង្កើតវីដេអូគួរឲ្យភ្ញាក់ផ្អើលមួយ ដែលបង្ហាញពីការហោះហើរយ៉ាងលម្អិត​ ពីលើរណ្ដៅទឹកកក ដែលមានឈ្មោះថា Korolev។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវីដេអូ ការមើលឃើញចាប់ផ្ដើមពីខាងក្រៅភពអង្គារ បន្ទាប់មកវាបោះពួយនិងហោះជុំវិញរណ្ដៅ Korolev ជាមួយទេសភាពដ៏អស្ចារ្យនៃដីក្រហូងដែលកក។ ដោយមានទីតាំងនៅតំបន់ទំនាបភាគខាងជើង រណ្ដៅនេះមានប្រវែង៨២គីឡូម៉ែត្រ និងជម្រៅជាង១.៦គីឡូម៉ែត្រ ហើយត្រូវបានស្រោបដោយស្រទាប់ទឹកកកក្រាស់។

ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ខ្សែអាត់វីដេអូនេះត្រូវបានផលិតឡើង ដោយការប្រើរូបភាពមួយផ្ទាំង ដែលផ្គុំដោយរូបភាពតូចៗជាច្រើន និងបង្កើតឡើងដោយការអង្កេតនៃគន្លងមួយ ពីការប្រើប្រាស់កាំមេរ៉ា High Resolution Stereo Camera (HRSC) នៅក្នុងបេសកកម្ម Mars Express ដែលដំណើរការនៅក្នុងខែធ្នូ ឆ្នាំ២០១៨៕

រូបភាព៖

https://s5.kh1.co/__image/w=634,h=346,q=100/b9/b9d3aecb7f76a562f9b5fb2cda760a131ccbe137.jpg
https://s5.kh1.co/__image/w=634,h=346,q=100/df/df5180c685b02da6ffcfdc9158750acf7917579c.jpg
https://s5.kh1.co/__image/w=634,h=346,q=100/05/05ba7b4768d9beedbb53c01d90ebe79c9ade3510.jpg

វីដេអូ៖ 

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T