មនុស្ស ១៥ នាក់បានស្លាប់ និងមួយចំនួនទៀតកំពុងបាត់ខ្លួន ក្រោយភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់នៅជប៉ុន (មានវីដេអូ)

//s5.kh1.co/f7/f7fe1016b0102cacaf3fbac5fcee1dedc6156c41.jpg
សង្គម

 ០៦-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មនុស្សចំនួន ១៥ នាក់ត្រូវបានស្លាប់ និង ៩ នាក់កំពុងបាត់ខ្លួននៅកោះ Kyushu ភាគខាងត្បូងរបស់ប្រទេសជប៉ុនដោយសារទឹកជំនន់បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង។

ជប៉ុន៖ មនុស្សចំនួន ១៥ នាក់ត្រូវបានស្លាប់ និង ៩ នាក់កំពុងបាត់ខ្លួននៅកោះ Kyushu ភាគខាងត្បូងរបស់ប្រទេសជប៉ុន ដោយសារទឹកជំនន់បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជនរងគ្រោះចំនួន ១៤ នាក់ត្រូវបានគេរកឃើញនៅក្នុងមណ្ឌលថែទាំ ដែលមានទឹកជំនន់ ខណៈម្នាក់ទៀតត្រូវបានទាញចេញពីការរអិលបាក់ដី។ ការស្លាប់មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ។

អាជ្ញាធរបានបញ្ជាឱ្យជម្លៀសប្រជាជនជាង ២០០,០០០ នាក់ ហើយទាហាន ១០,០០០ នាក់ត្រូវបានបញ្ជូនទៅជួយសង្គ្រោះប្រជាជនក្នុងតំបន់។ ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេព្យាករណ៍ថា នឹងបន្តពេញមួយយប់រហូតដល់ថ្ងៃអាទិត្យ។ លោកនាយករដ្ឋមន្រ្តីស៊ីនហ្សូអាបេបានជំរុញឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ អាណាខេត្ត Kumamoto និង Kagoshima ត្រូវបានរងគ្រោះខ្លាំងបំផុត។

ទឹកជំនន់
ទឹកជំនន់

អភិបាលខេត្ត Kumamoto គឺលោក Ikuo Kabashima បានប្រាប់អ្នកយកព័ត៌មានថា ជនរងគ្រោះមួយចំនួននៅឯមណ្ឌលថែទាំមិនត្រូវបានជួយសង្រោះទាន់ពេល។

ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុនបាននិយាយថា ការធ្លាក់ភ្លៀងបែបនេះមិនដែលឃើញមាននៅក្នុងតំបន់នោះទេ។​ ស្ត្រីម្នាក់ដែលស្វែងរកការជ្រកកោននៅមជ្ឈមណ្ឌលជម្លៀសបាននិយាយថា នាងមិនដែលនឹកស្មាន​ថាភ្លៀងអាចមានឥទ្ធិពលខ្លាំងដូចនេះឡើយ ខណៈដែលម្នាក់ទៀតបាននិយាយថានាងអាចមានអារម្មណ៍រំញ័រទឹកហូរចេញពីទន្លេក្បែរនោះ។

ទឹកជំនន់បង្កឲ្យបាក់ដី
ទឹកជំនន់បង្កឲ្យបាក់ដី

លោក Haruka Yamada ដែលរស់នៅក្នុង Ashikita ក្នុងខេត្ត Kumamoto បានប្រាប់ក្យូដូថា“ ខ្ញុំបានឃើញដើមឈើធំៗ និងបំណែកផ្ទះត្រូវបានទឹកនាំទៅហើយធ្លាក់ចូលទៅក្នុងលូរទឹកស្អុយ៕

សូមទស្សនាវីដេអូខាងក្រោម៖

ទឹកជំនន់បង្កឲ្យបាក់ដី
Mas Teyaorm
ម៉ះ តីយ៉ុម (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T