មើលរាងគេផង! ទោះកំពុងពរពោះមែន តែ ជា ម៉ារី នៅតែមិនណយ

//s5.kh1.co/a3/a35deeee64fe41b7a934327d30b3afc7f9618d67.jpg
តារា & កម្សាន្ដ

 ០៥-កក្កដា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ទោះបីជាពេលកំពុងពរពោះ មានរាងមិនស្អាតដូចពីមុនពិតមែន តែយ៉ាងណា ជា ម៉ារី នៅតែអាចធ្វើឲ្យអ្នកគាំទ្រ​ លាន់មាត់សរសើរបាន ព្រោះថា អំឡុងពេលនាងពរពោះនេះ នាងនៅតែអាចស្លៀកឈុតស៊ិចស៊ីបានយ៉ាងទាក់ទាញដដែល។

​​ភ្នំពេញ៖ ក្រោយពេលបញ្ចប់អាជីពជាតារាសម្ដែង និងបានឃ្លាតឆ្ងាយពីសិល្បៈទាំងស្រុង អតីតតារាសម្ដែង ជា ម៉ារីបានសម្រេចចិត្ត រៀបការជាមួយស្វាមីដែលជាបុរសសង្ហាម្នាក់កាលពីប៉ុន្មានឆ្នាំមុននេះ ហើយទីបំផុត ជា ម៉ារី បានក្លាយខ្លួនជាម្ដាយគេ ដោយទើបតែបានពរពោះកូនជាលើកដំបូង ព្រមទាំងទទួលបានការមើលថែទាំ ពីស្វាមីយ៉ាងយកចិត្តទុកដាក់បំផុតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើងាកទៅមើលរូបសម្រស់របស់ អតីតតារាសម្ដែងស្រីរូបវិញ ទោះបីជាកំពុងតែពរពោះកូនក្នុងផ្ទៃយ៉ាងណាក៏ដោយ ប៉ុន្តែយើងឃើញថា នាងនៅតែ លេងខ្លួនបានយ៉ាងស្រស់ស្អាត ពិសេសគឺកាន់តែស៊ិចស៊ី ទាក់ទាញខ្លាំងជាងមុន ដោយតែងតែបញ្ចេញរូបរាងផ្ទៃពោះដែលកំពុងតែធំទៅៗពីមួយថ្ងៃទៅមួយថ្ងៃ យ៉ាងជឿជាក់ បង្អួតទៅដល់អ្នកគាំទ្រ ឃើញហើយទប់ចិត្តសរសើរមិនបាន។

ជាមួយគ្នានេះដែរ តាមរយៈការបង្ហាញខ្លួនជាមួយរូបភាពបង្អួតសម្រស់នាពេលកំពុងពរពោះ បង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់ ម៉ារី នាពេលកន្លងមក បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន នាំគ្នា លាន់មាត់សរសើរ ពេញៗមាត់ថា បើទោះបីជានាងមានរូបរាងមិនដូចមុនពិតមែន ប៉ុន្តែនាងក៏នៅតែអាចស្លៀកឈុតស៊ិចស៊ីបានយ៉ាងទាក់ភ្នែកដដែល៕

ទស្សនារូបភាពខាងក្រោម៖

ម៉ារី
ម៉ារី
ម៉ារី និងស្វាមី
ម៉ារី និងស្វាមី
ម៉ារី
ម៉ារី
ម៉ារី
ម៉ារី
ម៉ារី
ម៉ារី
ម៉ារី
ម៉ារី
ម៉ារី(តារាម៉ូដែល និងសម្តែង)
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T