ប្លែក​ណាស់!​ កូនឆ្កែមួយក្បាលនេះ លេប​ឈើ​ប្រវែង​ ២៥​ សង់​ទី​ម៉ែ​ត្រចូលក្នុងពោះ តែ​មិន​មាន​មុត​គ្រឿង​ក្នុងសោះ​

//s5.kh1.co/6e/6e8851bee48e8d5059602e7226f3895854cc4d13.jpg
សង្គម

 ០៦-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កូនឆ្កែអាយុ ៩ ខែត្រូវបានវះកាត់បន្ទាន់ បន្ទាប់ពីលេបឈើប្រវែង ២៥សង់ទីម៉ែត្រ ដែលស្មើនឹងពាក់កណ្តាល​នៃដង​ខ្លួនរបស់វា

កូនឆ្កែអាយុ ៩ ខែត្រូវបានវះកាត់បន្ទាន់ បន្ទាប់ពីលេបឈើប្រវែង ២៥សង់ទីម៉ែត្រ ដែលស្មើនឹងពាក់កណ្តាល​នៃដង​ខ្លួនរបស់វា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កូនឆ្កែឈ្មោះ រ៉កឃី ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសត្វ​បន្ទាប់ពីម្ចាស់របស់វាបានសង្កេតឃើញថាកូនឆ្កែរបស់​គាត់ចេះ​តែឈឺម្តង ហើយម្តងទៀត និងមិនស៊ីអាហារ។

លោក Vet Zofia Bauman​​ បាននិយាយថាវាពិតជារឿងគួរឱ្យភ្ញាក់ផ្អើលណាស់ដែលដំបងមិនបានមុតចូល​ទៅក្នុង​សរីរាង្គសំខាន់ៗរបស់ កូនឆ្កែRocky ឬបណ្តាលឱ្យវាមានរបួសធ្ងន់ធ្ងរ។ លោកបន្ថែមថា៖ “ ខ្ញុំមិនដែលឃើញរឿងបែប​នេះ​ពីមុនមកទេ”។

កូនឆ្កែអាយុ ៩ ខែ
កូនឆ្កែអាយុ ៩ ខែ

ដំបងដែលមានប្រវែង ២៥ សង់ទីម៉ែត ត្រូវបានយកចេញពីក្នុងខ្លួនសុនកកំឡុងពេលវះកាត់រយៈពេលមួយម៉ោង។រ៉ក់គីទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពេញមួយយប់ ដើម្បីធានាថា មិនមានការហូរឈាមនៅខាងក្នុងទេ។

កូនឆ្កែអាយុ ៩ ខែ
កូនឆ្កែអាយុ ៩ ខែ

បុរសវ័យ ៣៦​​ឆ្នាំ ឈ្មោះ ចូណាដែលត្រូវជាម្ចាស់ឆ្កែបាននិយាយថា៖ ជារឿងដែលមិនគួរអោយជឿដែលសត្វឆ្កែ​របស់​គាត់អាច​លេបដំបងដែល​មានប្រវែងពាក់កណ្តាលខ្លួនរបស់វា ចូលទៅក្នុងខ្លួនបាន។

កូនឆ្កែអាយុ ៩ ខែ
កូនឆ្កែអាយុ ៩ ខែ

លោកស្រី Bauman បាននិយាយថា៖ “យើងគិតថា Rocky ទំនងជាស៊ីអ្វីមិនល្អដែលនាំអោយវាឈឺភ្លាមៗ ហើយគាត់សង្ស័យថា វាពិតជាមានអ្វីមួយខុសប្រក្រតីនៅក្នុងក្រពះរបស់វា ប៉ុន្តែគាត់ស្ទើតែមិនជឿនឹងភ្នែកថា មាន​ឈើនៅក្នុងខ្លួនរបស់វា នៅពេលដែលគ្រូពេទ្យធ្វើការវះកាត់ទើបឃើញ៕

Khen Navathanak
Khen Navathanak (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T