ឥណ្ឌាបានរាយការណ៍ ករណីឆ្លងជំងឺកូវីដ-១៩ខ្ពស់បំផុត ដែលមិនធ្លាប់មាន កាលពីថ្ងៃសៅរ៍

//s5.kh1.co/73/734c059a4e60220fc5f04e343c81eb2212a24c52.jpg
សង្គម

 ០៥-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

វាជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតរបស់ប្រទេស ចាប់តាំងពីមានការផ្ទុះរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា។

ឥណ្ឌា៖ ក្រសួងសុខាភិបាលនិងសុខុមាលភាពគ្រួសាររបស់ឥណ្ឌាបាននិយាយ កាលពីថ្ងៃសៅរ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ចំនួន២២,៧៧១នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដែលជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតរបស់ប្រទេស ចាប់តាំងពីមានការផ្ទុះរាតត្បាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បុគ្គលិកសុខាភិបាលកំពុងយកសំណាក ពីស្ត្រីម្នាក់ កាលពីថ្ងៃទី១ ខែកក្កដា ក្នុងទីក្រុង Kolkata
បុគ្គលិកសុខាភិបាលកំពុងយកសំណាក ពីស្ត្រីម្នាក់ កាលពីថ្ងៃទី១ ខែកក្កដា ក្នុងទីក្រុង Kolkata

ចំនួនករណីឆ្លងសរុបដែលបានបញ្ជាក់នៅក្នុងប្រទេសឥណ្ឌាឥឡូវនេះ មានចំនួន៦៤៨,៣១៥នាក់ និងមានអ្នកស្លាប់ចំនួន១៨,៦៥៥នាក់។ មនុស្សជាង៣៩៤,២០០នាក់បានជាសះស្បើយពីជំងឺនេះ ប៉ុន្តែមានមនុស្សកំពុងផ្ទុកជំងឺនេះចំនួន២៣៥,៤៣៣នាក់ ក្នុងពេលឥឡូវ។

យោងតាមក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌាបានឲ្យដឹងថា ការធ្វើតេស្ដជាង៩លាននាក់ ត្រូវបានប្រព្រឹត្តឡើងនៅក្នុងប្រទេស ដោយកាលពីថ្ងៃសុក្រតែឯង មានចំនួនការធ្វើតេស្ដរហូតដល់២៤២,៣៨៣៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T