តួកគី៖ កាលពីថ្ងៃទី២ ខែកក្កដាកន្លងទៅថ្មីៗនេះ អ្នកបង្វឹកលោតឆ័ត្រយោងម្នាក់ មានឈ្មោះថា ហាសាន ខាវ៉ល វ័យ២៩ឆ្នាំ មកពីទីក្រុង Izmir ប្រទេសតួកគី បានបង្ហោះឆ័ត្រយោងទៅលើមេឃ ទាំងដែលគាត់អង្គុយលើសាឡុង មើលទូរទស្សន៍។ ការបង្ហោះឆ័ត្រយោងដ៏ប្លែកបែបនេះ ត្រូវបានធ្វើឡើងនៅឯតំបន់ឆ្នេរ Oludeniz ភាគនិរតីប្រទេសតួកគី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមវីដេអូឃ្លីបខ្លីមួយបង្ហាញឲ្យឃើញថា លោក ហាសាន បានយកសាឡុងធំល្មមមួយ ដែលប្រើខ្សែឆ័ត្រយោងចងភ្ជាប់ទាំងសងខាង រួមទាំងមានអំពូលភ្លើងមួយ និងទូរទស្សន៍មួយគ្រឿង ដែលដាក់ភ្ជាប់ជាមួយនឹងដែកក្រោមសាឡុងផងដែរ។
កំឡុងពេលបង្ហោះឆ័ត្រយោង លោក ហាសាន មិនបានពាក់ខ្សែក្រវ៉ាត់ការពារសុវត្ថិភាពឡើយ ហើយលោកបានអង្គុយមើលទូរទស្សន៍ និងបរិភោគចំណី ហាក់ដូចជាកំពុងនៅក្នុងផ្ទះអីចឹង។
បន្ទាប់ពីការបង្ហោះឆ័ត្រយោង ត្រូវបានបញ្ចប់រួចមក លោក ហាសាន បាននិយាយថា រូបលោកផ្ទាល់មិនមានអារម្មណ៍ភ័យខ្លាចអ្វីឡើយ ដោយវាបានធ្វើឲ្យលោកមានអារម្មណ៍ធូរស្រាល និងល្អមែនទែន។ ហើយការបង្ហោះឆ័ត្រយោងនេះ គឺជាបំណងប្រាថ្នារបស់លោក តាំងពីប៉ុន្មានឆ្នាំមុនមកម៉្លេះ។
យ៉ាងណាមិញ មានមហាជនជាច្រើននៅលើបណ្ដាញអុីនធឺណេត បានបញ្ចេញមតិរិះគន់យ៉ាងខ្លាំង ដោយលើកឡើងថា លោក ហាសាន ពិតជាឆ្កួត ក្នុងការបង្ហោះឆ័ត្រយោងបែបនេះ ទាំងដែលលោកមិនពាក់ខ្សែក្រវ៉ាត់ការពារសុវត្ថិភាព។ ចំពោះវីដេអូនោះវិញ មានអ្នកចុចចូលទស្សនារហូតដល់ទៅ៧៥,០០០ដងឯណោះ នៅលើយូធូបត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖