ពរពោះយូរខែ ហើយពិបាកចិត្ត រឿងប្តីមានស្រីទៀតកន្លងមក តែទីបំផុត ម៉ូលីកា សម្រាលកូន ដោយសុវត្ថិភាព

//s5.kh1.co/b7/b77bcd58e9b920d9882517180789146c973e6ea4.jpg
តារា & កម្សាន្ដ

 ០៥-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្រោយមានរឿងមិនចេះចប់ មិនចេះហើយ ពេលរៀបការរួច តែពេលនេះ ប្ដីប្រពន្ធ ម៉ូលីកា បានទទួលកូនស្រីជាទីស្រលាញ់មួយជាចំណងដៃហើយ។

ភ្នំពេញ៖ កាលពីប៉ុន្មាន​ម៉ោងមុននេះ អតីតតារាចម្រៀង និងជាអ្នកលក់អនឡាញដ៏ល្បី អ្នកនាង ម៉ូលីកា បានធ្វើការសម្រាលកូនបាន ដោយជោគជ័យហើយ ដោយអ្នកនាង ជាមួយនិងស្វាមី ពិតជាមានក្ដីរំភើបជាខ្លាំង ក្រោយបានឃើញមុខ កូនស្រីមួយរូបយ៉ាងគួរឲ្យក្នាញ់ ហើយមុខមាត់វិញគឺកាត់បានប៉ាម៉ាក់ខ្លាំងណាស់ រីឯឈ្មោះវិញ ប៉ាម៉ាក់មួយគូនេះ ក៏បានដាក់ឈ្មោះឲ្យកូនស្រី យ៉ាងពីរោះថាថែមទៀតគឺមានឈ្មោះថា នុន ចន្ទម៉ូនីតា

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះ ដំណឹងដ៏រីករាយនេះផងដែរ មានបណ្ដាអ្នកគាំទ្រជាច្រើនបាននាំគ្នាចូលមក សម្ដែងក្ដីរំភើប និងចូលរួមអបអរសាទរចំពោះគ្រួសារមួយនេះជាហូរហែរ ពិសេសពួកគេក៏មិនភ្លេចនូវពាក្យជូនពរឲ្យម្ដាយនឹងកូនមានសុខភាពរឹងមាំផងដែរ។

គួរបញ្ជាក់ផងដែរថា ម៉ូលីកា ​និងស្វាមី បានចូលរោងការតាំងពីអំឡុងចុងឆ្នាំមុនមកម្ល៉េះ ហើយប្ដីប្រពន្ធមួយគូនេះ ទោះបីជាធ្លាប់មានរឿងរ៉ាងឈ្លោះ ទាស់ទែងគ្នាជាច្រើនដងក៏ពិតមែន ប៉ុន្តែទំនាក់ទំនងពួកគេ គ៏អាចផ្សះផ្សាគ្នាបានមកវិញយ៉ាងល្អផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

ម៉ូលីកា ​និងស្វាមី  
ម៉ូលីកា ​និងស្វាមី  
ម៉ូលីកា ​និងស្វាមី  
ម៉ូលីកា ​និងស្វាមី  
ម៉ូលីកា ​និងស្វាមី  
ម៉ូលីកា ​និងស្វាមី  
កូនរបស់ ម៉ូលីកា ​និងស្វាមី
កូនរបស់ ម៉ូលីកា ​និងស្វាមី
កូនរបស់ ម៉ូលីកា ​និងស្វាមី
កូនរបស់ ម៉ូលីកា ​និងស្វាមី
កូនរបស់ ម៉ូលីកា ​និងស្វាមី
កូនរបស់ ម៉ូលីកា ​និងស្វាមី
កូនរបស់ ម៉ូលីកា ​និងស្វាមី
កូនរបស់ ម៉ូលីកា ​និងស្វាមី
កូនរបស់ ម៉ូលីកា ​និងស្វាមី
កូនរបស់ ម៉ូលីកា ​និងស្វាមី
ម៉ូលីកា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T