ទើបសម្រាលកូនទេ តែកុំមើលរាង Gubgib!!

//s5.kh1.co/da/daf6f029ac117260a45ab68fdec810bea3a0e2f0.jpg
តារា & កម្សាន្ដ

 ០៥-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ជាការពិតណាស់ GubGib ជាតារាស្រីម្នាក់ដែល ទទួលបានការថ្នាក់ថ្នមពីស្វាមី ជាពិសេស ជីវិតគ្រួសារនាង នាពេលនេះ កាន់តែមានសុភមង្គលខ្លាំងតែម្ដង។

ថៃ៖ អាចនិយាយបានថា Gubgib ជាតារាសម្ដែង និងពិធីការិនីដ៏ល្បីឈ្មោះប្រចាំប្រទេសថៃ។ ដែលពេលនេះ នាងកំពុងកសាងជីវិតគ្រួសារយ៉ាងមានសេចក្ដីសុខ ពោរពេញដោយសុភមង្គល ក្រោយមានកូន ២នាក់រួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ Gubgib តែងតែបង្ហាញ និងបង្អួតពីជិវិតគ្រួសារនាងឲ្យទស្សនិកជន ក៏ដូចជាហ្វេនៗរបស់នាងបានឃើញជានិច្ច។ ជាពិសេស បន្ទាប់ពីសម្រាលកូនទី២រួច តារាស្រីរូបនេះ កាន់តែទទួលបានការថ្នាក់ថ្នម មើលថែពីស្វាមីជាងមុន។ បើទោះបីជារៀបការច្រើនឆ្នាំ ថែមទាំងមានកូន ២នាក់រួច ក៏ពិតមែន តែចំណងស្នេហារវាងនាង និងស្វាមី តែងតែផ្ដល់ភាពផ្អែមល្ហែមចំពោះគ្នាជានិច្ច។

តួយ៉ាង ថ្មីៗនេះ Gubgib បាននាំគ្រួសារទៅលេងសមុទ្រយ៉ាងសប្បាយរីករាយ ហើយអ្វីដែលយើងសង្កេតឃើញនោះ តារាស្រីរូបនេះ បានស្លៀកនៅឈុតប៊ីគីនីយ៉ាងស៊ិចស៊ី បង្ហាញរាងយ៉ាងស្រឡូនគួរឲ្យទាក់ទាញ។ ក្នុងនោះដែរ បើទោះបីទើបតែសម្រាលកូន បានជាងមួយខែ តែរូបរាងនាងនៅតែតូចច្រឡឹងស្អាត មិនចាញ់កាលក្រមុំឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Gubgib
Gubgib
Gubgib
Gubgib
Gubgib
Gubgib
Gubgib
Gubgib
Gubgib
Gubgib
Gubgib
Gubgib
Gubgib
Gubgib
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T