ដឹងតែល្អមើលទៀតហើយ! រឿងភាគថ្មីដែល Kimberley ទើបនឹងថតចប់ គ្រោងនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ

//s5.kh1.co/44/441cd106fcf4aeab54882532345bdf73f88dff72.jpg
នារី

 ០៦-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កញ្ញា Kimmy Kimberley ទើបតែថតចប់រឿងភាគថ្មីដែលមចំណងជើង "Song Sanaeha"

ថៃ៖ បើតាមការឲ្យដឹងពីប្រភពព័ត៌មាន រឿងភាគថៃថ្មីដែលមានចំណងជើងថា "Song Sanaeha" ដែលមានការចូលរួមសម្តែងដោយលោក James Ma និងកញ្ញា Kimmy Kimberley ទើបតែបញ្ចប់ការថតនាពេលថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមការរាយការណ៍ និងបានបង្ហើបឲ្យដឹងថា រឿងភាគថ្មីនេះ ចាប់ផ្តើមថតតាំងពីខែឧសភា ឆ្នាំ  ២០១៩ មកម្ល៉េះ បើគិតមកដល់ពេលនេះគឺមានរយៈពេលជាងមួយឆ្នាំហើយ ដែលផលិតកម្មបានចាប់ផ្តើមថតរឿងភាគថ្មីមួយនេះ។ ហើយនៅថ្ងៃទី៣ ខែកក្កដា នេះ បន្ទាប់ពីចាប់ការសម្តែងរឿងភាគថ្មីមួយនេះ ក៏មានការជប់លៀងតូចមួយនៅឯភោជនីយដ្ឋានមួយកន្លែង។

ហើយប្រភពនេះដដែលក៏បានឲ្យដឹងថា តារាចម្រៀងឈ្មោះ “Gam Wichayane”  ដែលមានទេពកោសល្យនឹងមកច្រៀងចម្រៀង OST នៅក្នុងរឿងភាគថ្មីនេះផងដែរ។

តើអ្នកទាំងអស់គ្នាកំពុងរង់ចាំទស្សនាការសម្តែងរឿងភាគថ្មីរបស់កញ្ញា Kimmy Kimberley ជាមួយនឹងតួអង្គភ្លោះ នាពេលខាងមុខនេះមែនទេ?

សូមទស្សនារូបភាពខាងក្រោម៖

 James Ma, Kimmy Kimberley និងមិត្តរួមក្រុម
 James Ma, Kimmy Kimberley និងមិត្តរួមក្រុម
Kimmy Kimberly
Kimmy Kimberly
Kimmy Kimberly
Kimmy Kimberly
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T