ទាំង៥នេះជាកំណត់ត្រាដែលមិនងាយមានអ្នកបំបែកបានក្នុងប្រវត្តិសាស្រ្តបាល់ទាត់​ (មានវីដេអូ)

//s5.kh1.co/66/66fb3c898c37478e188e752e9c8b5164c164bc14.jpg
កីទ្បា

 ០៦-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កំណត់ត្រាទាំង៥ខាងក្រោមនេះ ជាកំណត់ត្រា មិនមានអ្នកដែលអាចបំបែកបានងាយៗនោះទេនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់

បរទេស៖ ខាងក្រោមនេះជាកំណត់ត្រាទាំង៥ដែលមិនងាយមានកីឡាករបំបែកបានក្នុងប្រវត្តិសាស្ត្របាល់ទាត់៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. កីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងមួយឆ្នាំពេញ

Lionel Messi កំពុងតែកាន់កំណត់ត្រាមួយនេះ ជាកីឡាករដែលរកគ្រាប់បានច្រើនជាងគេនៅក្នុងរយៈពេលមួយឆ្នាំពេញ។ តារាសញ្ជាតិអាហ្សង់ទីនរូបនេះរកបាន៩១គ្រាប់ ពោលគឺ៧៩គ្រាប់លេងឲ្យ Barcelona និង​ ១២គ្រាប់ទៀតលេងឲ្យជម្រើសជាតិអាហ្សង់ទីននៅក្នុងឆ្នាំ២០១២។ Messi បានវ៉ាដាច់កីឡាករ Gerd Muller របស់អាល្លឺម៉ង់ដោយរូបលោករកបាន៨៥គ្រាប់ក្នុងឆ្នាំ១៩៧២។

កីឡាករ Lionel Messi 
កីឡាករ Lionel Messi 

២.​ គ្រាប់បាល់ដែលស៊ុតចូលនៅចម្ងាយឆ្ងាយជាងគេបង្អស់

កំណត់ត្រានេះត្រូវបានបង្កើតឡើងដោយអតីតអ្នកចាំទីរបស់ក្លិប Stoke City គឺកីឡាករ Asmir Begovic ដែលរកគ្រាប់បាល់បាននៅចម្ងាយដល់ទៅ៩១.៩ម៉ែត្រ កាលប៉ះជាមួយក្លិប Southampton នៅឆ្នាំ២០០៤ (មានវីដេអូ)។

  កីឡាករ Asmir Begovic
  កីឡាករ Asmir Begovic
វីដេអូគ្រាប់បាល់របស់កីឡាករ Asmir Begovic

៣. អ្នកចាំទីដែលរកគ្រាប់បានច្រើនជាងគេ

កីឡាករសញ្ជាតិប្រេស៊ីល Rogerio Ceni ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ ក្នុងតំណែងជាអ្នកចាំទីនេះ ដោយរកបានរហូតដល់ទៅ១៣១គ្រាប់ឯណោះកាលលេងឲ្យក្លិប Sao Paulo ចន្លោះឆ្នាំ១៩៩៧ ដល់ ២០១៥។ អ្នកចាំទីរូបនេះរកគ្រាប់បានដោយបាល់ free-kick ចំនួន៦១គ្រាប់ និងបាល់ ប៉េណាល់ទីចំនួន៧០គ្រាប់។

  លោក Rogerio Ceni
  លោក Rogerio Ceni

៤. អ្នកចាំទីដែលជួយសង្គ្រោះបាល់បានច្រើនជាងគេក្នុងមួយប្រកួតនៅ World Cup

អតីតអ្នកចាំទីរបស់ក្លិប Manchester United និង​ជាជម្រើសជាតិអាមេរិកគឺកីឡាករ Tim Howard បានបង្កើតកំណត់ត្រាក្នុងការជួយសង្គ្រោះបាល់បានច្រើនជាងគេនៅការប្រកួត World Cup ឆ្នាំ២០១៤ ពេលប៉ះជាមួយ ប៊ែលហ្សិក ពោលគឺជួយសង្គ្រោះបាល់បានរហូតដល់ទៅ១៦លើកឯណោះ។

  កីឡាករ Tim Howard
  កីឡាករ Tim Howard

៥. គ្រាប់បាល់ដែលកើតឡើងក្នុងរយៈពេលលឿនជាងគេនៅ World Cup

គ្រាប់បាល់ដ៏លឿនមួយនេះរកបានដោយកីឡាករ Hakan Sukur របស់ជម្រើសជាតិតួកគីដោយប្រើពេលត្រឹមតែ១០.៨៩វិនាទីប៉ុណ្ណោះ ពេលប៉ះជាមួយជម្រើសជាតិកូរ៉េខាងត្បូងនៅ World Cup ឆ្នាំ២០០២ (មានវីដេអូ)។

ក្រុមកីឡាកររបស់តួកគី និងកូរ៉េខាងត្បូង
ក្រុមកីឡាកររបស់តួកគី និងកូរ៉េខាងត្បូង
គ្រាប់បាល់របស់កីឡាករ Hakan Sukur

ប្រភព90min

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T