ស្រៀវជំនួស! ថ្នាលគុនខ្មែរប្តូរកែងគ្នាដូចព្យុះ ចុងក្រោយម្នាក់សន្លប់ (មានវីដេអូ)

//s5.kh1.co/32/327a8159ffe08ce69fdf6be8cf01e01ad02ba60a.jpg
កីទ្បា

 ០៤-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

វាយល្អមិនសរសើរមិនបាន អ្នកទាំងពីរនេះ

ភ្នំពេញ៖ ថ្នាលគុនខ្មែរក្លិបប៉ែនកាក់ កីឡាករ អេលីត សំណាង បានផ្តួល ឬទ្ធិ វជរៈ ឲ្យសន្លប់ស្តូកស្តឹង ក្រោយការប្តូរកែងគ្នាដូចព្យុះ។ ថ្នាលគុនខ្មែរវ័យក្មេង មាឌតូច តែចិត្តធំ ទាំងពីរបានធ្វើឲ្យកក្រើកសង្វៀននៅក្លិបប៉ែនកាក់ជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ ឬទ្ធិ វជរៈ
កីឡាករ ឬទ្ធិ វជរៈ
  កីឡាករ អេលីត សំណាង
  កីឡាករ អេលីត សំណាង

សមត្ថភាពអ្នកទាំងពីរល្អដូចគ្នា ទាំងសាច់ស្នៀត ទាំងកម្លាំង សម្រុកគ្នាសឹងគ្មានពេលដកដង្ហើម។ ក្នុងទឹកទី២ បន្ទាប់ពីការប្តូរកែងគ្នារាប់មិនអស់ អេលីត សំណាង ក៏បានប្រើជង្គង់របស់ខ្លួនចាក់ចូលពោះទឹករបស់ ឬទ្ធិ វជរៈ ធ្វើឲ្យ  វជនៈ បោះបង់ការប្រកួតភ្លាមៗ។ យ៉ាងណាក៏ដោយអ្នកពីរសុទ្ធតែជាថ្នាលគុនខ្មែរដ៏ល្អ និងពិតជាធ្វើឲ្យអ្នកទស្សនាមិនសរសើរមិនបាន៕

ចង់ឃើញកីឡាករវ័យក្មេងទាំងពីរ ប្រកួតគ្នាកក្រើកប៉ុនណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

(វីដេអូ៖ Kun Khmer Super Fights)
Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T