កាន់តែច្បាស់ ពេលឃើញទង្វើ Jimin ធ្វើបាប Mina ដល់ថ្នាក់នេះ (Video Inside)

//s5.kh1.co/05/057767a9109babc1d0bb1ec959e2f25fdd173073.jpg
តារា & កម្សាន្ដ

 ០៤-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អ្នក​គាំទ្រ​ហាក់​កាន់តែមាន​ការ​ខឹង​សម្បារនៅ​ពេល​ដែល​បាន​ឃើញ​សកម្មភាព​Jimin ដែល​ជា​មេក្រុម​ធ្វើ​ដាក់​ទៅ​កាន់​Mina បែបនេះ។

កូរ៉េខាងត្បូង៖ ផ្ទុះកា​រចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដែល​កាលពី​ពេល​ថ្មីៗនេះ Mina ​អតី​ត​សមាជិកក្រុម​ចម្រៀង​នារី​AOA បាន​បង្ហោះ​សារបញ្ជាក់​ប្រាប់​អ្នក​គាំទ្រ​ថា​ រូប​នាង​ត្រូវ​បាន​សមាជិកម្នាក់ ​ក្នុ​ងក្រុម​ស្អប់ និង​ធ្វើ​បាប​អស់​រយៈពេល​១០​ឆ្នាំ ​កាល​នៅ​ជា​សមាជិកក្នុង​ក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង ​នាង​ក៏​បាន​បញ្ជាក់​ទៀត​ផង​ដែរថា ​​ការពិត​ទៅ​នាងពិត​ជា ​មិន​ចង់​ចាកចេញ​ពី​ក្រុម​នេះ​នោះទេ ព្រោះ​នាងពិតជាស្រលាញ់ ​ការ​ងារនេះខ្លាំង​​ណាស់ តែ​ដោយ​សារ​សម្ពាធ​មិន​អាច​ទ្រាំទ្រ​បាន​ នាង​ក៏​សម្រេច​ចាកចេញ ​ពី​ក្រុម​តែម្តង​។ ​​បន្ទាប់​ពីMina បាន​បង្ហោះ​បែប​នេះ​ហើយ ​ក៏​បាន​ធ្វើ​ឲ្យ​ អ្នក​គាំទ្រ​ទាំង​អស់​ស្រឡាំង​កាំង​ ហើយ​ធ្វើ​ការ​តាម​ដាន ​ថា​ការ​លើក​ឡើង​របស់Mina នេះ​ជា​ការពិត​ដែរ​ឬក៏អត់? ព្រោះ​បើ​តាម​តែ​ការ​សរសេររៀប​រាប់ ​របស់Mina នៅ​ក្នុងInstagram នោះគឺ​ពិ​តជា​ចង់​សំដៅ ​ទៅ​លើ​ប្រធាន​ក្រុមAOA គឺ​​Jimin ច្បាស់​ៗតែម្តង។

បន្ថែម​ពី​នេះ​Mina ក៏​បាន​បង្ហាញ​ពី​រូប ស្នាម​អារ​ក.ដៃ​ជាច្រើន​ដង ​រួមនឹង​វីដេអូ​ចាស់​ៗ ​របស់​​ក្រុម​ចម្រៀង​AOA ដែល​អ្នក​គាំទ្រ​បាន​យក​មក ​បង្ហោះ​សារជា​ថ្មី​ ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ ​ពី​​សកម្មភាពយ៉ាង​សោះ​កក្រោះ មិន​អើ​ពើ​​របស់​Jimin ធ្វើ​ទៅ​លើ​Mina ហាក់ដូច​ជា​​បាន​បញ្ជាក់ហើយ​​ថា​រឿង​bullied នៅ​ក្នុ​ងក្រុម​ដែលMina បាន ​លើកឡើ​ង​នោះ ​គឺជាការ​ពិត​មែន៕ ​

Mina
Mina
Mina
Mina
Mina
Mina
Jimin
Jimin
Jimin
Jimin
វីដេអូ
វីដេអូ
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

//s9.kh1.co/22/22778afce3d554f8f147c4d2b9b6b7816bd0f0f9.jpg

ស្ថានីយទូរទស្សន៍ BBTV ប៉ុស្តិលេខ 7HD និងភ្នាក់ងារផ្សាយពាណិជ្ជកម្មលំដាប់កំពូលមួយនៅប្រទេសកម្ពុជា បានចុះហត្ថលេខា ទទួលនូវសិទ្ធិផ្តាច់មុខការគ្រប់គ្រង ការសម្របសម្រួល ការងារសិល្បករថៃនៅកម្ពុជា

 ២៩-មីនា-២០២៤ 
 ៨ព្រឹក · ៤២ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T