ចូលរួមរំលែកទុក្ខ! លោកយាយ លៀង ចាន់ឡា ទទួលមរណភាពថ្ងៃនេះ

//s5.kh1.co/94/949cac0c0fafc954719905d00b170acd611800cc.jpg
តារា & កម្សាន្ដ

 ០៤-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

គួរឲ្យសោកស្តាយ អតីតបេក្ខភាព X Factor លៀង ចាន់ឡា ត្រូវបានបាត់បងសមាជិកគ្រួសារ គឺលោកយាយជាទីស្រលាញ់ នៅក្នុងថ្ងៃនេះ។

ភ្នំពេញ៖ ក្រោយទទួលបានកេរ្តិ៍ឈ្មោះកាន់តែច្រើន មានអ្នកស្គាល់ច្រើន​ពេលនេះ អតីតបេក្ខភាពX Factor Cambodia លៀង ចាន់ឡា កាន់តែមានការងារធ្វើច្រើនជាងមុន មិនថាចេញចម្រៀង ឬក៏សម្តែងរឿងខ្លីៗជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីពេលមុននេះបន្តិច តារាស្រីរូបនេះក៏បានធ្វើការបង្ហោះនូវរូបមួយសន្លឹកដែលពោរពេញដោយទុក្ខសោក ព្រោះលោកយាយជាទីស្រលាញ់បានទទួលមរណភាពទៅហើយ ដោយធ្វើឲ្យហ្វេនៗជាច្រើនពិតជាមានភាពក្តុកក្តួលតែម្តង។

មិនត្រឹមតែប៉ុណ្ណោះនៅពេលនេះ ពិធីបុណ្យក៏កំពុងតែប្រព្រឹត្តឡើងហើយ ដែលក្នុងនោះក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន បាននាំគ្នាចូលរូមសោកស្តាយដល់ក្រុមគ្រួសារនាង ដែលបានបាត់បង់សមាជិកគ្រួសារយ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

លៀង ចាន់ឡា 
លៀង ចាន់ឡា 
លៀង ចាន់ឡា 
លៀង ចាន់ឡា 
លៀង ចាន់ឡា 
លៀង ចាន់ឡា 
ពិធីបុណ្យសពលោកយាយ លៀង ចាន់ឡា 
ពិធីបុណ្យសពលោកយាយ លៀង ចាន់ឡា 
លៀង ចាន់ឡា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T