ប្រជាជនជាង៧​ម៉ឺននាក់បានជម្លៀស​ខ្លួន បន្ទាប់ពី​ភាគខាងលិចប្រទេសជប៉ុន ត្រូវលិចលង់ដោយទឹកជំនន់

//s5.kh1.co/21/21e50dc2f77c69b0ab2c07ba1f8258d972b925c3.jpg
សង្គម

 ០៤-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ប្រជាជនប្រមាណ ៧៥,០០០នាក់ ដែលរស់នៅភាគខាងលិចប្រទេសជប៉ុន ត្រូវបានអាជ្ញាធរជម្លៀសទៅរកទីសុវត្ថិភាពនៅថ្ងៃសៅរ៍នេះ

ជប៉ុន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក NHK របស់ជប៉ុន បានរាយការណ៍ថា ប្រជាជនប្រមាណ ៧៥,០០០នាក់ ដែលរស់នៅភាគខាងលិចប្រទេសជប៉ុន ត្រូវបានអាជ្ញាធរជម្លៀសទៅរកទីកន្លែងសុវត្ថិភាពនៅថ្ងៃសៅរ៍នេះ ដោយសារភ្លៀងធ្លាក់ខ្លាំង បង្កឱ្យមានទឹកជំនន់និង​ការបាក់ដី បណ្តាលឱ្យមនុស្សជាច្រើនត្រូវជាប់គាំង ខណៈ​មនុស្ស ១៣នាក់ផ្សេងទៀតបានបាត់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទឹកភ្លៀងធ្លាក់ខ្លាំងក្នុង ខេត្ត​ Kumamoto) និង ​Kagoshima​
ទឹកភ្លៀងធ្លាក់ខ្លាំងក្នុង ខេត្ត​ Kumamoto) និង ​Kagoshima​

ប្រភពខាងលើបានឱ្យដឹងទៀតថា ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកមនុស្ស ៣នាក់ ដែលបានខ្លួននៅក្នុងខេត្ត Kumamoto បន្ទាប់ពីផ្ទះរបស់ពួកគេ ត្រូវបានបាក់ស្រុតហើយកប់នៅក្រោមដី​។ ចំណែកសេវាកម្មរថភ្លើងមួយចំនួន រួមទាំងប្រតិបត្តិការរថភ្លើង​ល្បឿនលឿន Shinkansen ក៏ត្រូវបានអាជ្ញាធរប្រកាសឱ្យផ្អាកការធ្វើដំណើរនៅក្នុងតំបន់ផងដែរ។

ប្រជាជន​៧៥,០០០នាក់ ត្រូវបានជម្លៀស​ ទៅកន្លែងសវត្ថិភាព
ប្រជាជន​៧៥,០០០នាក់ ត្រូវបានជម្លៀស​ ទៅកន្លែងសវត្ថិភាព

គួរជម្រាបផងដែរថា បច្ចុប្បន្នប្រទេសជប៉ុនកំពុងស្ថិតនៅក្នុងរដូវវស្សា ដែលតែងតែបង្កជាទឹកជំនន់ និងការបាក់ដីជាដើម។ ​ទន្ទឹមនឹងនេះ ទីភ្នាក់ងារអាកាសធាតុជប៉ុន ក៏បានចេញការព្រមានកម្រិតខ្ពស់បំផុត និងស្នើសុំឱ្យប្រជាជនទាំងអស់មានការប្រុងប្រយ័ត្ន ដោយសារភ្លៀងធ្លាក់ខ្លាំង ​នឹងនៅតែបន្តកើតមានឡើង៕

មនុស្ស១៣នាក់ បានបាត់ខ្លួន
មនុស្ស១៣នាក់ បានបាត់ខ្លួន
​ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកដែលបានបាត់ខ្លួន
​ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកដែលបានបាត់ខ្លួន
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T