អីយ៉ាស់! ដៃគូរឿង សោភ័ណ្ឌ បង្ហាញមុខហើយ រីឯកម្ពស់វិញខ្ពស់ស្រលះតែម្តង (មានវីដេអូ)

//s5.kh1.co/50/5016574ac002822d59f6312bb0d5baa79c035607.jpg
កីទ្បា

 ០៤-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អ្នកលេងកណ្តាប់ដៃ ប៉ះកីឡាកររទេសកម្ពស់១ម៉ែត្រ៨២

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា កីឡាករ រឿង សោភ័ណ្ឌ និងត្រូវប្រកួតជាមួយកីឡាករបរទេសនៅថ្ងៃអាទិត្យនេះ អមគូប្រកួតដណ្តើមខ្សែក្រវ៉ាត់។ ឥឡូវនេះដៃគូ រឿង សោភ័ណ្ឌ បានបង្ហាញមុខហើយ បន្ទាប់ពីការទន្ទឹមរង់ចាំរបស់បងប្អូន អស់រយៈពេលជិត១សប្តាហ៍។ គូប្រកួតរបស់ សោភ័ណ្ឌ ជាជនជាតិអង់គ្លេស ធ្លាប់ប្រកួតចំនួន១៤លើក ក្នុងនោះទទួលជ័យជម្នះ៩ដង មានឈ្មោះថា Max Shaw ប៉ុន្តែនេះមិនមែនជាឈ្មោះពិតរបស់គាត់ឡើយ។ Max Shaw បានប្រាប់ថាគាត់បានមកកម្ពុជាតាំងពីខែ វិច្ឆិកា ឆ្នាំ២០១៩ តែដោយសារជម្ងឺរាតត្បាតកូវីដ១៩ទើបគាត់មិនអាចត្រលប់ទៅវិញបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រឿង សោភ័ណ្ឌ និង Max Shaw
រឿង សោភ័ណ្ឌ និង Max Shaw

សព្វថ្ងៃគាត់ហាត់នៅក្លិប Cambodia Top Team ជាមួយលោកគ្រូ ហ៊ុន ចាន់រាជ ដើម្បីស្វែងយល់ពីក្បាច់គុណខ្មែររបស់បុព្វបុរសយើង។ វិលមកកីឡាករយើង រឿង សោភ័ណ្ឌ ទោះបីជាដៃគូមានបទពិសោធន៍តិចជាងខ្លួន ច្រើនមែន តែគាត់ថាមិនអាចវាយតម្លៃបានទេ ព្រោះគាត់មានកម្ពស់ខ្ពស់ជាងខ្លាំង និងខុសគីឡូគ្នាក៏ច្រើនដែរ ព្រោះពួកគាត់ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៧៥គីឡូក្រាម។ យ៉ាងណាក៏ដោយចង់ដឹងអ្នកទាំងពីរ ប៉ះគ្នាកក្រើក ឬយ៉ាងណា កុំភ្លេចនៅថ្ងៃអាទិត្យស្អែកនេះ នៅលើសង្វៀនទូរទស្សន៍ភីអិនអិន៕ 

តោះទៅស្តាប់ការសាកសួរខ្លះៗរបស់អ្នកទាំងពីរមុន ការប្រកួតនៅថ្ងៃស្អែក៖

(វីដេអូ៖ កីឡាដេលី)
Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T