ហេតុការណ៍កម្រ! រថភ្លើង បុកប៉ះរថយន្តដឹកអ្នកធម្មយាត្រាបង្កឲ្យស្លាប់មនុស្សរាប់សិបនាក់

//s5.kh1.co/00/005bd953f5f9dafb39712997d5829a4881b60f09.jpg
សង្គម

 ០៤-កក្កដា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

យ៉ាងហោចណាស់មានមនុស្ស ២១ នាក់បានស្លាប់បន្ទាប់ពីរថភ្លើងបុករថយន្តដឹកអ្នកធម្មយាត្រានៅភាគពាយព្យប្រទេសប៉ាគីស្ថាន។

ប៉ាគីស្ថាន៖​ យ៉ាងហោចណាស់មានមនុស្ស ២១ នាក់បានស្លាប់ បន្ទាប់ពីរថភ្លើងបុករថយន្តដឹកអ្នកធម្មយាត្រានៅភាគពាយព្យប្រទេសប៉ាគីស្ថាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ូលីសបាននិយាយថា ករណីនេះកើតឡើងនៅលើផ្លូវឆ្លងកាត់ក្បែរ Sheikhupura ក្នុងខេត្ត Punjab ។ អ្នកដែលស្លាប់បាត់បង់ជីវិតភាគច្រើនត្រូវបានគេនិយាយថា មកពីក្រុមគ្រួសារមួយ ដែលធ្វើដំណើរតាមផ្លូវត្រឡប់មកពីណាណានណាដែលជាទីតាំងសំខាន់មួយនៃសាសនាស៊ីក។ មនុស្ស ១០ នាក់ផ្សេងទៀតបានរងរបួស។ ឧប្បត្តិហេតុនេះកើតឡើងបន្ទាប់ពីបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ថ្មីៗនៅលើផ្លូវដែកប៉ាគីស្ថាន។

រថភ្លើង បុករថយន្ត
រថភ្លើង បុករថយន្ត

ក្រុមមន្រ្តីបាននិយាយថា អ្នកបើកបររថយន្តដឹកទំនិញនៅក្នុងហេតុការណ៍គ្រោះថ្នាក់កាលពីថ្ងៃសុក្របានព្យាយាមបើកតាមផ្លូវកាត់ ដើម្បីចៀសវាងការឆ្លងកាត់ផ្លូវធំ ខណៈពេលនេះទ្វាររបងត្រូវបានបិទ។ អ្នកបើកបរក៏ត្រូវបានបាត់បងជីវិតផងដែរ។ ប៉ូលីស Sheikhupura បានប្រាប់កាសែត Dawn របស់ប្រទេសប៉ាគីស្ថានថាមានមនុស្សពី ២៥ ទៅ ៣០ នាក់កំពុងធ្វើដំណើរនៅក្នុងរថយន្តនោះ ដោយបន្ថែមថា ស្ត្រីនិងកុមារស្ថិតក្នុងចំណោមជនរងគ្រោះទាំងនេះ។​

មនុស្សជាង ៧០ នាក់បានស្លាប់នៅពេលរថភ្លើងនៅក្រុង Karachi-Rawalpindi បានឆាបឆេះក្នុងកំឡុងពេលដំណើររបស់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំមុន។ វាគ្រាន់តែជាឧប្បត្តិហេតុមួយក្នុងចំណោមឧប្បត្តិហេតុទាក់ទងនឹងផ្លូវដែកជាង ១០០ នៅក្នុងប្រទេសក្នុងឆ្នាំ ២០១៩ ៕

ទីតាំងកើតហេតុ<br>
ទីតាំងកើតហេតុ

ប្រភពBBC

Mas Teyaorm
ម៉ះ តីយ៉ុម (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T