រណ្ដៅសពដ៏ធំត្រូវបានជីក សម្រាប់បញ្ចុះសពកម្មករអណ្ដូងរ៉ែជាង១៧០នាក់ នៅមីយ៉ាន់ម៉ា

//s5.kh1.co/1c/1c91b21118b247041322258f0e84f628ebac2997.jpg
សង្គម

 ០៤-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កម្មករជីករ៉ែជាង ១៧០នាក់ ដែលបានស្លាប់ក្នុងគ្រោះរអិលបាក់ដីកាលពីពេលថ្មីៗ ត្រូវបានគេបញ្ចុះនៅក្នុងរណ្ដៅរួមគ្នាដ៏ធំមួយ កាលពីថ្ងែសុក្រម្សិលមិញ...

មីយ៉ាន់ម៉ា៖ កម្មករជីករ៉ែជាង ១៧០នាក់ ដែលបានស្លាប់ក្នុងគ្រោះរអិលបាក់ដីកាលពីពេលថ្មីៗនេះ ត្រូវបានគេបញ្ចុះនៅក្នុងរណ្ដៅរួមគ្នាដ៏ធំមួយ កាលពីថ្ងែសុក្រម្សិលមិញ។ នេះបើយោងតាមដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២០

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅជុំវិញរណ្ដៅសព គេសង្កេតឃើញសាច់ញាតិរបស់ជនរងគ្រោះ បានចូលរួមសម្តែងការសោកស្តាយចំពោះការបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ ខណៈអ្នកខ្លះបានទ្រហោយំឱបក្ដាមឈូសយ៉ាងសង្វេគ ព្រោះជាគ្រោះមហន្ដរាយដ៏អាក្រក់បំផុត ដែលមិនធ្លាប់កើតមាន។

គួររម្លឹកថា សោកនាដកម្មដ៏អាក្រក់បំផុតនេះ បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅ​ក្នុង​តំបន់ ​Hpakant ក្នុង​រដ្ឋ Kachin ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមាន​ភ្លៀងធ្លាក់មួយមេធំហើយបង្កជាគ្រោះរអិលស្រុតដី ខណៈ​កម្មករកំពុងធ្វើការ។

យោងតាមនាយកដ្ឋានពន្លត់អគ្គិភ័យបានឲ្យដឹងថា បេសកកម្មស្វែងរក និងជួយសង្គ្រោះនៅតែបន្ដមកទល់ថ្ងៃនេះ ហើយសាកសពចំនួន ១៧២នាក់ត្រូវបានរកឃើញ ខណៈសាកសពផ្សេងទៀតសង្ស័យនៅកប់ក្រោមគំនរដីភក់នៅឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

ក្ដាមឈូសដាក់សាកសព
ក្ដាមឈូសដាក់សាកសព
ក្ដាមឈូសដាក់សាកសព
ក្ដាមឈូសដាក់សាកសព
សាកសព
សាកសព
រណ្ដៅបញ្ចុះសព
រណ្ដៅបញ្ចុះសព
រណ្ដៅបញ្ចុះសព
រណ្ដៅបញ្ចុះសព
តំបន់ជីករ៉ែថ្ម
តំបន់ជីករ៉ែថ្ម
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T