Tyson Fury នឹងត្រូវប្រកួតការពារខ្សែក្រវ៉ាត់ពិភពលោករបស់ខ្លួន ក្នុងជំនួបជាមួយ Deontay Wilder

//s5.kh1.co/01/01a73efd5b6e3e048960d5cf32108ddba8ba8c80.jpg
កីទ្បា

 ០៤-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ជំនួបកាត់សេចក្តីចុងក្រោយរវាង Fury និង​ Wilder នឹងត្រូវរៀបចំនៅចុងឆ្នាំនេះ

បរទេស៖ ជំនួបលើកទី៣ រវាង Tyson Fury និង​ Deontay Wilder ត្រូវបានគេកំណត់ថ្ងៃប្រកួតហើយ នៅថ្ងៃទី១៩ ខែធ្នូ ចុងឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ៣៤ឆ្នាំ Wilder ធ្លាប់មានសំណាងបានស្មើ Fury កាលពីជំនួបលើកទី១ ដោយអ្នកទស្សនាភាគច្រើនគិតថា Fury គួរតែជាអ្នកឈ្នះ។ ខណៈការជួបគ្នាម្ដងទៀតក្នុងជំនួបលើកទី២ កាលពីខែកុម្ភៈ Fury បានទទួលជ័យជម្នះ ហើយការប្រកួតនោះ គឺជាការចាញ់លើកដំបូងរបស់ Wilder ក្នុងការប្រកួតទាំង៤២លើកកន្លងទៅ។

Fury ផ្តួល Wilder ឲ្យសន្លប់នៅជំនួបលើកទី២
Fury ផ្តួល Wilder ឲ្យសន្លប់នៅជំនួបលើកទី២

Tyson Fury ត្រូវតែយកជ័យជម្នះក្នុងការប្រកួតនេះ ដែលជាការប្រកួតចុងក្រោយជាមួយ Wilder មុនជួបដៃគូបន្ទាប់ Dillian Whyte ឬការប្រកួតដណ្តើមខ្សែក្រវ៉ាត់ជាមួយ Anthony Joshua។ 

Fury អាចនឹងឡើងទៅប្រកួតដណ្តើមខ្សែប្រវ៉ានត់ពិភពលោកជាមួយ Anthony
Fury អាចនឹងឡើងទៅប្រកួតដណ្តើមខ្សែប្រវ៉ានត់ពិភពលោកជាមួយ Anthony

នាយកប្រតិបត្តិកំពូល Brad Jacobs បញ្ជាក់ថាការប្រកួតនេះនឹងត្រូវរៀបចំនៅក្នុងខែធ្នូខាងមុខ ហើយចាក់ផ្សាយនៅទូទាំងពិភពលោក។ គាត់បានប្រាប់សារពត៌មាន Sky Sports ថា៖

ពួកយើងកំពុងតែផ្តោតទៅលើការរៀបចំនៅថ្ងៃទី១៩ខែធ្នូ ហើយសង្ឃឹមស្ថានភាពអ្វីៗនៅថ្ងៃនោះនឹងកាន់តែជិតវិលរកសភាពធម្មតាវិញ។ យ៉ាងណាយើងក៏ទទួលបានអ្នកចូលទស្សនាជាងពាក់កណ្តាលដែរ។ ពួកយើងកំពុងស្វែងរកទីតាំងនៅជុំវិញពិភពលោក ដើម្បីរៀបចំព្រឹត្តិការណ៍នេះ យើងនឹងធ្វើការជ្រើសរើស ហើយនឹងដឹងថាកន្លែងណាសក្ដិសមសម្រាប់យើង។

Brad Jacobs
លោក Brad Jacobs
លោក Brad Jacobs

Tyson Fury និង​ Deontay Wilder ត្រូវបានដាក់ឲ្យប្រកួតសងសឹក នៅក្នុងខែកក្កដានេះ ប៉ុន្តែត្រូវបានរារាំងដោយសារការរាតត្បាតវីរុសកូរ៉ូណា។ ទោះជាយ៉ាងណាក៏ដោយជំនួបរបស់ពួកគេនឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ ចំណែកសំបុត្រចូលទស្សនាអាចនឹងដាក់លក់នៅប្រទេសចិនឬ ប្រទេសក្នុងមជ្ឈឹមបូព៌ា៕ 

ទីលានដែលអ្នកទាំងពីរធ្លាប់ប្រកួត
ទីលានដែលអ្នកទាំងពីរធ្លាប់ប្រកួត

ប្រភពThe Sun

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T