ក្តៅគគុក! អាមេរិក​ត្រៀមបញ្ជូននាវាដឹកយន្តហោះ ​រួមទាំងនាវាចម្បាំងជាច្រើនទៀត ទៅកាន់សមុទ្រចិនខាងត្បូង

//s5.kh1.co/22/2269546e6b11d758ec65fb3ada84648b884dbac3.jpg
សង្គម

 ០៤-កក្កដា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

អាមេរិក​ត្រៀមបញ្ជូននាវាដឹកយន្តហោះ USS Nimitz និង USS Ronald Reagan ទៅធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង

វ៉ាស៊ីនតោន៖ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក នឹងបញ្ជូននាវាដឹកយន្តហោះ​ចំនួន ២គ្រឿង ​រួមជាមួយនាវាចម្បាំងជាច្រើនគ្រឿងទៀត ធ្វើដំណើរទៅកាន់សមុទ្រចិនខាងត្បូងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីចូលរួមក្នុងសមយុទ្ធយោធាមួយ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNN ថ្ងៃទី ០៤ ខែកក្កដា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អាមេរិក​ត្រៀមបញ្ជូននាវាដឹកយន្តហោះ USS Nimitz និង USS Ronald Reagan ទៅសមុទ្រចិនខាងត្បូង
អាមេរិក​ត្រៀមបញ្ជូននាវាដឹកយន្តហោះ USS Nimitz និង USS Ronald Reagan ទៅសមុទ្រចិនខាងត្បូង

លោក Joe Jeiley អ្នកនាំពាក្យ​របស់កងនាវាទី៧ (Seventh Fleet) បានលើកឡើងយ៉ាងដូច្នេះថា៖​

​វត្តមាននៃការធ្វើសមយុទ្ធយោធារបស់កងទ័ពជើងទឹកអាមេរិក នៅក្នុងសមុទ្រហ្វីលីពីន និងសមុទ្រចិនខាងត្បូង គឺមិនមែនជាការឆ្លើយតបទៅនឹងព្រឹត្តិការណ៍នយោបាយ ឬព្រឹត្តិការណ៍ពិភពលោកណាមួយនោះទេ។ ប៉ុន្តែវាគឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយជាច្រើនទៀត ដែល​អាមេរិកត្រូវធ្វើ​ ដើម្បីលើកកម្ពស់ សន្តិសុខ ស្ថេរភាព និងវិបុលភាពពាសពេញតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ហើយ​វាក៏អាចជាឱកាសល្អមួយ​ សំរាប់កងទ័ពអាមេរិកធ្វើការហ្វឹកហាត់ ​ក៏ដូចជាពង្រឹងសមត្ថភាពរបស់ខ្លួនដែរ។

Joe Jeiley
សមយុទ្ធយោធារបស់សហរដ្ឋអាមេរិក នឹងមិនត្រូវបានធ្វើឡើងនៅជិតកោះ ដែលមានជម្លោះណាមួយនៅក្នុងតំបន់នោះទេ
សមយុទ្ធយោធារបស់សហរដ្ឋអាមេរិក នឹងមិនត្រូវបានធ្វើឡើងនៅជិតកោះ ដែលមានជម្លោះណាមួយនៅក្នុងតំបន់នោះទេ

គួរជម្រាបផងដែរថា​ សមយុទ្ធនេះត្រូវបានគ្រោងទុកជាយូរមកហើយ ប៉ុន្តែវាត្រូវ​ធ្វើឡើង​ ចំពេលដែលប្រទេសចិនធ្វើសមយុទ្ធយោធារបស់ខ្លួន​នៅក្នុងដែនទឹក​មានជម្លោះ ក្បែរប្រជុំកោះ Paracel ដែលការធ្វើ​​សមយុទ្ធនោះទៀតសោធន៍ ​ត្រូវ​រងការរិះគន់​ពីសំណាក់ វៀតណាម ហ្វីលីពីន និងសហរដ្ឋអាមេរិក​ ថាជាការបង្កហេតុយ៉ាងខ្លាំង ហើយក៏ជារឿងមិនអាចទទួលយកបានដែរ៕

សមយុទ្ធទ័ពជើងទឹក​អាមេរិក​គឺធ្វើឡើង ដើម្បីលើកកម្ពស់ សន្តិសុខ ស្ថេរភាព និងវិបុលភាព​នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
សមយុទ្ធទ័ពជើងទឹក​អាមេរិក​គឺធ្វើឡើង ដើម្បីលើកកម្ពស់ សន្តិសុខ ស្ថេរភាព និងវិបុលភាព​នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T