ចូលរួមសោកស្តាយ! ឪពុករបស់កំពូលអ្នកប្រយុទ្ធក្នុងទ្រុង Khabib បានទទួលមរណភាពដោយសារកូវីដ១៩

//s5.kh1.co/c2/c20801335416ffad311b435ed616765383c975b0.jpg
កីទ្បា

 ០៤-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ឪពុកបង្កើតរបស់អ្នកវាយក្នុងទ្រុង khabib បានទទួលមរណភាពដោយសារជំងឺកូវីដ

បរទេស៖ លោក Abdulmanap Nurmagomedov ជាគ្រូបង្វឹក និងជាឪពុករបស់ម្ចាស់ជើងឯកខ្សែក្រវ៉ាត់ទម្ងន់ស្រាល Khabib Nurmagomedov បានទទួលមរណភាពហើយនៅទីក្រុងម៉ូស្គូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Khabib Nurmagomedov និងលោកឪពុករបស់គេ
Khabib Nurmagomedov និងលោកឪពុករបស់គេ

ហេតុការណ៍នេះ ត្រូវបានអ្នកគ្រប់គ្រងរបស់ Khabib បញ្ជាក់ប្រាប់កាសែត ESPN កាលពីថ្ងៃសុក្រ។ លោក Nurmagomedov បានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅទីក្រុងម៉ូស្គូ តាំងពីខែឧសភាមកម្ល៉េះ នៅពេលគេធ្វើរោគវិនិច្ឆ័យឃើញថាគាត់មានផ្ទុកវីរុសកូរ៉ូណា។ បន្ថែមពីនេះ ជំងឺកូវីដក៏បានធ្វើទុក្ខទៅលើបេះដូងរបស់គាត់ផងដែរ រហូតឈានដល់ការវះកាត់។

លោក Abdelaziz
លោក Abdelaziz

ទាក់ទិនទៅនឹងការស្លាប់របស់ឪពុក Khabib លោក Abdelaziz បាននិយាយយ៉ាងក្រៀមក្រំកាលពីថ្ងៃសុក្រថា៖

គាត់គឺជាឪពុកម្នាក់ គ្រូបង្វឹកម្នាក់ និងជានិមិត្តរូប។ អ្វីៗនឹងមិនដូចមុនឡើយបើសិនជាគ្មានគាត់។

លោក Abdelaziz

ជាមួយគ្នានេះដែរ Khabib មិនទាន់បង្ហោះសារអ្វីជាសារធារណៈជុំវិញការបាត់បង់ឪពុករបស់គាត់នៅឡើយទេ។  អ្នកប្រយុទ្ធក្បាច់គុនចម្រុះ Khabib បានសាងកេរ្តិ៍ឈ្មោះជាច្រើនជាមួយឪពុករបស់គេ និងជោគជ័យខ្លាំងនៅក្នុងវិស័យកីឡាមួយនេះ។

Abdulmanap Nurmagomedov កំពុងបង្ហាត់ Khabib
Abdulmanap Nurmagomedov កំពុងបង្ហាត់ Khabib

គួរឲ្យដឹងដែរថា បន្ថែមពីលើភាពជោគជ័យរបស់កូនប្រុសគាត់ លោក Abdulmanap Nurmagomedov ក៏ធ្លាប់ជួយយឹតយោង អត្តពលិកជាច្រើននៅក្នុងតំបន់ផងដែរ ដូចជាកីឡាករ Islam Makhachev ដែលកំពុងរះជាដើម៕

កីឡាករ Islam Makhachev
កីឡាករ Islam Makhachev

ប្រភពESPN

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T