បុរសម្នាក់ ហេតុតែចង់បានLikeច្រើន សុខចិត្តលោតចូលក្នុងអាងចិញ្ចឹមត្រី ត្រូវប៉ូលិសចាប់ខ្លួន (Video Inside)

//s5.kh1.co/09/09337def629eaf4078e8dc3e1ffd8ea182eaa6a4.jpg
សង្គម

 ០៤-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បុរសម្នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន​ ក្រោយបានលោតចូលក្នុងអាងចីញ្ចឹមត្រីមួយនៅក្នុងហាងលក់សម្លៀកបំពាក់មួយនៅក្នុងហាងលក់សម្លៀកបំពាក់មួយឈ្មោះ Louisiana Boardwalk ដែលមានទីតាំងនៅក្នុងទីក្រុងBossier ។

អាមេរិក៖ ថ្មីៗនេះ មានបុរសម្នាក់ឈ្មោះថា Kevin Wise ត្រូវបានប៉ូលិសចាប់ខ្លួន​ ក្រោយពីបានលោតចូលក្នុងអាងចិញ្ចឹមត្រីមួយនៅក្នុង ហាងលក់សម្លៀកបំពាក់មួយឈ្មោះ Louisiana Boardwalk ដែលមានទីតាំងនៅក្នុងទីក្រុងBossier

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រោយមក ប្រហែលជាប៉ុន្មានម៉ោងរំលងផុតទៅ បុរសនេះម្នាក់បានជាប់ចោទពី បទល្មើសបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ នេះបើតាមលោកប៉ូលីសបានលើកឡើង យ៉ាងដូច្នេះ។

មុនពេលដែលមានរឿងនេះកើតឡើង គេឃើញបុរសម្នាក់បាននិយាយថា ប្រសិនជាខ្លួនបានចំនួនLike គ្រប់ចំនួន២០០០នោះ រូបគេនឹងហក់ចូលក្នុងអាងទឹកនោះ ក្រោយពីបានចំនួនLike គ្រប់ចំនួនហើយ បុរសម្នាក់ក៏គោរពតាមពាក្យសន្យា ដោយហក់ប្លុងចូលក្នុងអាងទឹកប្រូងរួចហើយ រត់ចេញ មិនបានប៉ុន្មានម៉ោងផង ប៉ូលីសក៏ចាប់បានស្រេច។

ក្រោយពីបានឃើញដូច្នេះ អ្នកប្រើប្រាស់បណ្តាញសង្គម សម្តែងការខឹងសម្បារយ៉ាងខ្លាំងចំពោះ Kevin Wise ដោយពួកគេបានរិះគន់ថា ពិភពលោកកំពុងតែជួបនឹងវីរុសកូរ៉ូណា ប៉ុន្តែបុរសម្នាក់ ធ្វើបែរទៅជាលេងហ្គេមដែលគ្មានប្រយោជន៍ទៅវិញ៕

សូមចូលមើលវីដេអូនិង រូបភាពខាងក្រោម៖

Kevin Wise ក្ន​ងអាងទឹក
Kevin Wise ក្ន​ងអាងទឹក
Kevin Wise ក្ន​ងអាងទឹក
Kevin Wise ក្ន​ងអាងទឹក
Kevin Wise ក្ន​ងអាងទឹក
Kevin Wise ក្ន​ងអាងទឹក
អាងទឹកដែលKevin Wise ហក់ចូល
អាងទឹកដែលKevin Wise ហក់ចូល
វីដេអូទាំងស្រុង
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T