អីយ៉ាស! Chelsea ចាប់ចិត្តចង់បានតារាឆ្នើមរបស់ Everton ម្នាក់នេះ

//s5.kh1.co/83/837999cd9359a05ec36714d7b4f1e85f910ea116.jpg
កីទ្បា

 ០៤-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Chelsea ចាប់ចិត្តចង់បានតារាឆ្នើមរបស់ Everton

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបតោខៀវ Chelsea មានចំណាប់អារម្មណ៍ ក្នុងការចុះកុងត្រាយកខ្សែការពារស្លាបឆ្វេងក្រុមស្ករគ្រាប់ Everton កីឡាករ Lucas Digne

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ Lucas Digne
   កីឡាករ Lucas Digne

Chelsea កំពុងស្វះស្វែងរកខ្សែការពារស្លាបឆ្វេងថ្មី ក្រោយទម្រង់លេងរបស់កីឡាករ Emerson Palmieri និង Marcos Alonso ដែលលេងនៅតំបន់នេះ មិនបានទាក់ចិត្តអ្នកចាត់ការទូទៅលោក Frank Lampard

Alonso និង Emerson
Alonso និង Emerson

ជាមួយគ្នានេះ តារាឆ្នើមក្រុម Leicester City កីឡាករ Ben Chilwell ត្រូវបានគេរាយការណ៍មកថា ជាគោលដៅធំរបស់ លោក Lampard ក្នុងការមកជំនួសកីឡាករទាំងពីរខាងលើ។ ប៉ុន្តែក្លិបរហស្សនាមទាមទារតម្លៃខ្លួនម្ចាស់អាវលេខ៣របស់ខ្លួនរូបនេះ រហូតដល់៧៥លានផោន (ឬ៩៣លានដុល្លារ) ជាហេតុធ្វើឲ្យ Chelsea ត្រូវប្ដូរចិត្តសម្លឹងរកកីឡាករផ្សេងវិញ។

  កីឡាករ Ben Chilwell
  កីឡាករ Ben Chilwell

ទន្ទឹមនឹងនេះ បើយោងតាមការចុះផ្សាយរបស់កាសែត ESPN ក្លិប Chelsea បានដាក់គោលដៅទៅលើ Digne ដែលជាជម្រើសបន្ទាប់ពី Chilwell។

គួររម្លឹកផងដែរថា ជម្រើសជាតិបារាំង Digne បានផ្លាស់ពីក្លិប Barcelona មកចូលរួមជាមួយ Everton កាលពីឆ្នាំ២០១៨។ គិតមកទល់ពេលនេះ គេបង្ហាញខ្លួនឲ្យក្រុមនៅទីក្រុង Merseyside បាន៧០ប្រកួត ខណៈទម្រង់លេងរបស់គេ ក៏បានទាក់ក្រសែភ្នែកក្លិប Manchester City ផងដែរ៕

   កីឡាករ Lucas Digne
   កីឡាករ Lucas Digne

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T