At. Madrid មានសង្ឃឹមកាន់តែច្រើនក្នុងការរក្សាតំណែងលេខ៣ ក្រោយលត់ Mallorca ៣-០ កាលពីយប់មិញ (មានវីដេអូ)

//s5.kh1.co/d7/d7699ef952f83c9e7a4803c9c6b2ea00df74761d.jpg
កីទ្បា

 ០៤-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្លិប At Madrid បាន៣ពិន្ទុបន្ថែមកាលពីយប់មិញក្រោយយកឈ្នះ Mallorca ដោយលទ្ធផល៣ទល់នឹង០

អេស៉្បាញ៖ ក្លិប Atletico Madrid កំពុងតែមានប្រៀបកាន់តែខ្លាំងក្នុងការ រក្សាដំណែងលេខ៣របស់ខ្លួនដើម្បីបានទៅលេងក្របខណ្ឌ UEFA Champions League រដូវកាលក្រោយ បន្ទាប់បានយកឈ្នះក្លិប Real Mallorca  ដោយលទ្ធផល៣ទល់នឹង០កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាងក្លិប At. Madrid និង​ Mallorca
ការប្រកួតរវាងក្លិប At. Madrid និង​ Mallorca

នៅក្នុងការប្រកួតនោះ កីឡាករ Alvaro Morata ជាអ្នករកគ្រាប់បើកឆាកឲ្យ At. Madrid នៅនាទីទី២៩ដោយបាល់ប៉េណាល់ទី ក្រោយកីឡាកររូបនេះដួលក្នុងតំបន់គ្រោះថ្នាក់របស់ Mallorca ។ ដោយឡែកកីឡាករវ័យក្មេង Jao Felix ក៏មានឱកាសល្អៗផងដែរប៉ុន្តែរូបគេធ្វើមិនបានល្អនោះទេ រហូតដល់ចុងតង់ទី១ កីឡាករ Morata ក៏រកបានគ្រាប់ទី២របស់គេ ដោយការបញ្ជូនបាល់របស់កីឡាករ Llotente

កីឡាករ Morata និង មិត្តរួមក្រុម
កីឡាករ Morata និង មិត្តរួមក្រុម

ចូលដល់តង់ទី២ក្លិប Mallorca នៅតែមិនអាចបំបែកពងមាន់របស់ខ្លួនបាន ផ្ទុយទៅវិញត្រូវបានក្រុមម្ចាស់ផ្ទះបន្ថែមបានមួយគ្រាប់ទៀតនៅនាទីទី៧៩ដោយកីឡាករប្រធានក្រុម Koke ស៊ុតបាល់ពីលើដំបូលទូកប៉ះនឹងខ្សែការពាររបស់ Mallorca ឡងចូលទី។

កីឡាករ Koke និង​ Costa 
កីឡាករ Koke និង​ Costa 

បន្ទាប់ពីការប្រកួតនេះត្រូវបានបញ្ចប់ ក្លិប At. Madrid បាន៣ពិន្ទុបន្ថែមឈរនៅលេខ៣មាន៦២ពិន្ទុ លើក្រុមលេខ៤ Sevilla ដែលនៅសល់មួយប្រកួតក្នុងដៃចំនួន៥ពិន្ទុ។ ចំណែកឯក្លិប Mallorca វិញកំពុងតែស្ថិតនៅតំបន់ដែលត្រូវគេកាត់ចោលពោលគឺនៅលេខ១៧មាន២៩ពិន្ទុ៕ 

ក្រុមកីឡាកររបស់ At. Madrid 
ក្រុមកីឡាកររបស់ At. Madrid 
ការប្រកួតរវាងក្លិប At. Madrid និង​ Mallorca

ប្រភពdailymail

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T