ផ្ទុះរោងចក្រផលិតកាំជ្រួច​មួយ បណ្តាល​ឱ្យមនុស្សស្លាប់និងរបួស៧៣នាក់ (មានវីដេអូ)

//s5.kh1.co/60/608a70453174ea9862a9ffdbde8f4fd8454a31e4.jpg
សង្គម

 ០៤-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មានមនុស្ស ២នាក់បានស្លាប់ និង ៧៣នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីរោងចក្រផលិតកាំជ្រួចមួយនៅតួកគីបានផ្ទុះឆេះ

អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្ស ២នាក់បានស្លាប់ និង ៧៣នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីរោងចក្រផលិតកាំជ្រួចមួយ ​នៅក្នុងស្រុក Hendek ​ខេត្ត Sakarya ភាគពាយព្យប្រទេសតួកគី បានផ្ទុះឆេះកាលពីថ្ងៃសុក្រម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងហេតុការណ៍នេះ មានមនុស្ស៧៣នាក់ បានរងរបួស
ក្នុងហេតុការណ៍នេះ មានមនុស្ស៧៣នាក់ បានរងរបួស

យោងតាមនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនិង​គ្រោះអាសន្ន​របស់ប្រទេសតួកគី ​(AFAD) បានឱ្យដឹងថា ហេតុការណ៍ផ្ទុះឆេះរោងចក្រកាំជ្រួចនេះ បានកើតឡើងនៅវេលាម៉ោង ១១ៈ១៥ នាទីព្រឹក។ ហើយ​រថយន្តសង្គ្រោះបន្ទាន់ចំនួន ៨៥គ្រឿង និងឧទ្ធម្ភាគចក្រ ២គ្រឿង ​រួមទាំងរថយន្តពន្លត់អគ្គីភ័យ ត្រូវបានគេបញ្ជូនទៅដល់កន្លែងកើតហេតុ។

សម្លេងផ្ទុះឆេះរោងចក្រនេះ បានលាន់ឮដល់ទៅ ៥០គីឡូម៉ែត្រ
សម្លេងផ្ទុះឆេះរោងចក្រនេះ បានលាន់ឮដល់ទៅ ៥០គីឡូម៉ែត្រ

គួរជម្រាបផងដែរថា ​បច្ចុប្បន្នអ្នករងរបួសទាំងអស់ ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយបើតាមអាជ្ញាធរ​បានឱ្យដឹង​ថា ហេតុការណ៍ផ្ទុះឆេះរោងចក្រផលិតកាំជ្រូចនៅប្រទេសតួកគីនេះ គឺបានកើតឡើង​ចំនួន ៣លើកមកហើយ បើគិត​​តាំងពីឆ្នាំ ២០០៩​៕

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១ៈ១៥ នាទីព្រឹក
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១ៈ១៥ នាទីព្រឹក

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T