ភ្ញាក់ផ្អើលខ្លាំង! ក្រោយដឹងពីចំណងស្នេហារបស់លោក ឆាយ វីរៈយុទ្ធ ជាមួយភរិយា

//s5.kh1.co/c4/c4c2f2239635b72c59832c3ac5c858bbee2217ce.jpg
នារី

 ០៤-កក្កដា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

មួយរយៈចុងក្រោយនេះយើងតែងតែសង្គេតឃើញតារាចម្រៀងទឹកដមសម្លេងផ្អែម លោក ឆាយ វីរៈយុទ្ធ បង្ហាញនូវភាពផ្អែមល្អែមជាមួយភរិយា...

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះយើងតែងតែសង្កេតឃើញតារាចម្រៀងទឹកដមសម្លេងផ្អែម លោក ឆាយ វីរៈយុទ្ធ បង្ហាញនូវភាពផ្អែមល្អែមជាមួយភរិយា និងឧស្សាហ៍ឃើញលោកនាំភរិយាទៅកាន់តំបន់កម្សាន្តនានាជារឿយៗ។ មិនតែប៉ុណ្ណោះនៅមុននេះបន្តិចក៏ឃើញនៅក្នុងគណនីផ្ទាល់ខ្លួនរបស់លោក បានបង្ហោះសារស្វីតៗដែលនិយាយពីរយៈពេលដែលអ្នកទាំងពីរបានស្គាល់ចិត្តថ្លើមគ្នា និងបានរួមរស់ជាប្តីប្រពន្ធជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសារនោះផងដែរ កំពូលតារាចម្រៀងប្រុសនៅក្នុងទ្រនំផលិតកម្ម សាន់ដេ រូបនេះបាននិយាយ ថា មើលចិត្តគ្នាជាមួយភរិយារយៈពេល 6ឆ្នាំ និងបានរៀបការរយៈពេល 3 ឆ្នាំ សរុបមកពួកយើងស្រលាញ់គ្នាបាន 9ឆ្នាំហើយ ចុះគូស្នេហ៍របស់អ្នកវិញ? ចុះអ្នកអត់ទាន់មានគូចាំអង្កាល់? សារមួយនេះពិតជាធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រលោកផ្ទាល់គឺមានការភ្ញាក់ផ្អើលណាស់ពីដំណឹងមួយនេះ ដោយសារតែពីមុនពួកគាត់មិនបានដឹងពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរឡើយ។

មួយវិញទៀតក៏មិនដឹងពីរយៈពេលដែលអ្នកទាំងពីរចាប់ដៃគ្នានោះទេ ប៉ុន្តែមកដល់ពេលនេះប្រាកដជាដឹងច្បាស់ ហើយមិនសរសើរមិនបានថែមទៀតផង។ ចាប់តាំងពីរួមរស់នៅក្រោមដំបូលផ្ទះតែមួយជា មួយគ្នាក្នុងរយៈពេលបីឆ្នាំនេះ អ្នកទាំងពីរទទួលបានចំណងដៃគឺជាកូនស្រីជាទីស្រលាញ់មួយរូបដែលមានអាយុប្រហែល ៩ ខែហើយ។

ជាចុងបញ្ចប់យើងដែលជាអ្នកគាំទ្រតារាសម្លេងផ្អែមរូបនេះមានតែពាក្យជូនពរអ្នកទាំងពីរឲ្យកាន់តែមានសុភមង្គល ស្រលាញ់គ្នាដល់ចាស់កោងខ្នង និងចង់ឲ្យនៅតែបម្រើការងារនៅក្នុងវិស័យសិល្បៈនេះបន្តទៀតផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖

លោក ឆាយ វីរៈយុទ្ធ និងភរិយា
លោក ឆាយ វីរៈយុទ្ធ និងភរិយា
លោក ឆាយ វីរៈយុទ្ធ រួមជាមួយភរិយា​ និងកូនស្រី
លោក ឆាយ វីរៈយុទ្ធ រួមជាមួយភរិយា​ និងកូនស្រី
លោក ឆាយ វីរៈយុទ្ធ 
លោក ឆាយ វីរៈយុទ្ធ 
លោក ឆាយ វីរៈយុទ្ធ និងភរិយា
លោក ឆាយ វីរៈយុទ្ធ និងភរិយា
សារដ៏មានអត្ថន័យរបស់លោក ឆាយ វីរៈយុទ្ធ
សារដ៏មានអត្ថន័យរបស់លោក ឆាយ វីរៈយុទ្ធ
ឆាយ វីរៈយុទ្ធ
Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T