ករណីថ្មីនៃការឆ្លងជំងឺកូវីដ១៩ មានការកើនឡើងយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ

//s5.kh1.co/53/530f1a3bdcb8e5af34f00790141ba4b737bff746.jpg
សង្គម

 ០៤-កក្កដា-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

យោងតាមទិន្នន័យញូវយ៉កថែមស៍បានឱ្យដឹងថា ការឆ្លងនៃជំងឺកូវីដ១៩ ថ្មីនេះច្រើនជាង ៥៥,០០០ ត្រូវបានគេរាយការណ៍ទូទាំងសហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក៖ យោងតាមទិន្នន័យញូវយ៉កថែមស៍បានឱ្យដឹងថា ការឆ្លងនៃជំងឺកូវីដ១៩ ថ្មីនេះច្រើនជាង ៥៥,០០០ ត្រូវបានគេរាយការណ៍ទូទាំងសហរដ្ឋអាមេរិក។ ខណៈដែលប្រទេសនេះបានបង្កើតកំណត់ត្រាករណីថ្មីជាលើកទី ៦ ក្នុងរយៈពេល ៩ ថ្ងៃ។ ព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់ថ្មីបានកើតឡើងនៅពេលដែលរដ្ឋមានប្រជាជនច្រើនបំផុតនៅក្នុងប្រទេសបានរាយការណ៍អំពីការកើនឡើងយ៉ាងខ្លាំងដល់មន្រ្តីសុខភាពសាធារណៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋចំនួនប្រាំបីបានរាយការណ៍អំពីករណីតែមួយមានដូចជា រដ្ឋអាឡាស្កា រដ្ឋអាកសាស់ រដ្ឋកាលីហ្វ័រញ៉ា រដ្ឋផ្លរីដា រដ្ឋហ្សកហ្សុី រដ្ឋម៉ុងតាណា ខាងត្បូងរដ្ឋ Carolina និងរដ្ឋ Tennessee ។ ចំនួនអ្នកឆ្លងសរុបដែលត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍មានការកើនឡើងជាង ៨៥ ភាគរយនៅក្នុងករណីប្រចាំថ្ងៃចាប់តាំងពីពីរសប្តាហ៍មុន។ 

ថ្ងៃឈប់សម្រាក
ថ្ងៃឈប់សម្រាក

នៅពេលដែលរដ្ឋាភិបាលបានបើកដំណើរការកម្សាន្តឡើងវិញ។ បន្ទាប់ពីហាមមិនឱ្យប្រជាជនចេញក្រៅផ្ទះ ដើម្បីកាត់បន្ថយការផ្ទុះឡើងនៃជំងឺកូវីដ១៩។ ការកើនឡើងករណីថ្មីនេះនៅភាគខាងត្បូង និងខាងលិចដោយសារប្រជាពលរដ្ឋដើរលេងថ្ងៃឈប់សម្រាក និងនៅថ្ងៃចុងសប្តាហ៍ដែលធ្វើឱ្យជំងឺរាត ត្បាតបន្តកើនឡើង។ កាលពីថ្ងៃអង្គារលោកបណ្ឌិត Anthony S. Fauci ជាអ្នកជំនាញឈានមុខគេខាងជំងឺឆ្លងបានព្រមានថា ការឆ្លងថ្មីអាចកើនឡើងដល់ ១០០,០០០ ក្នុងមួយថ្ងៃ។ នៅរដ្ឋកាលីហ្វ័រញ៉ាជាកន្លែងដែលអាជីវកម្មដែលបានបើកថ្មីមួយចំនួនត្រូវបានបិទជាថ្មីម្តងទៀត។ ដោយរបាយការណ៍ករណីថ្មីបានកើតឡើងប្រហែល ២៥០០ ទៅជាង ៨២០០ សម្រាប់ចំនួនសរុបតែមួយថ្ងៃខ្ពស់បំផុតរបស់រដ្ឋ៕

ថ្ងៃចុងសប្តាហ៍
ថ្ងៃចុងសប្តាហ៍

ប្រភព: News York Time

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T