អ្នករៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រលីគប៊ុលការីត្រូវពិន័យជាង ១,៧០០ ដុល្លារ ដោយសារមូលហេតុនេះ

//s5.kh1.co/75/75589c6cac2fe7238aadc28147dd988ff4cb77d3.jpg
កីទ្បា

 ០៣-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្ងៃពុធនេះ លីគបាល់ទាត់អាជីពប៊ុលការី (PFL) ត្រូវបានពិន័យជាប្រាក់ ១,៧២៣ដុល្លារ បន្ទាប់ពីបានល្មើសនឹងគោលការរក្សាគម្លាតសង្គម។

ប៊ុលការី៖ កាលពីថ្ងៃពុធនេះ លីគបាល់ទាត់អាជីពប៊ុលការី (PFL) ត្រូវបានពិន័យជាប្រាក់ ១,៧២៣ ដុល្លារ បន្ទាប់ពីបានល្មើសនឹងគោលការរក្សាគម្លាតសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកគាំទ្រក្រុម CSKA Sofia ​និងក្រុម Lokomotiv Plovdiv នៅកីឡដ្ឋានជាតិ Vasil Levski ជាច្រើនពាន់អ្នកបានល្មើសនឹងច្បាប់រក្សាគម្លាតសង្គម ដោយពួកគេបានអង្គុយកៅអីកៅអីជាប់ៗគ្នា និងមិនបានពាក់ប្រដាប់ការពារដូចជាម៉ាស់នោះទេ។ 

ចំពោះក្លឹបទាំងពីរនោះវិញ ទោះបីជាពួកមិនត្រូវបានពីពិន័យដោយសារករណីខាងលើមែន តែពួកគេត្រូវបានពិន័យដោយសារមានការប្រើប្រាស់កាំជ្រួច និងគ្រាប់បែកផ្សែង ក៏ដូចជាការច្រៀងចម្រៀងដែលខ្វះសីលធម៌។

អ្នកគាំទ្រ
អ្នកគាំទ្រ

គួរបញ្ជាក់ផងដែរ រដ្ឋាភិបាលប៊ុលការីបានអនុញ្ញាតឱ្យមានទស្សនាសរុប ១២,០០០ ដែលភ្ជាប់ជា មួយនឹងវិធានការការពារមួយចំនួន ដើម្បីឱ្យលីគក្នុងស្រុកដំណើរការឡើងវិញ កាលពីថ្ងៃទី៥ ខែមិថុនា បន្ទាប់ពីផ្អាកអស់រយៈពេលជិត៣ខែ៕

ប្រភពCNA

Piseth
Piseth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T