ធ្ងន់ធ្ងរ​ដល់​​កម្រិត​នេះ​ ទើប ​Messi មិន​មាន​បំណង​បន្ត​កុង​ត្រា​ជា​មួយ​ ​Bar​celo​n​a​​​​ ទៀត​​​​

//s5.kh1.co/4c/4c8f40027e7833e1c600d91c18ed03219b6dc002.jpg
កីទ្បា

 ០៣-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប្រធានក្រុមបាល់ទាត់ Barcelona បានបដិសេធការចរចារបន្តកុងត្រាជាមួយនឹងក្លឹប ហើយត្រៀមខ្លួនដើរចេញ​ពីក្រុមនៅទីក្រុងកាតាឡាន់ ខណៈដែលកុងត្រាចាស់របស់កីឡាកររូបនេះនឹងបញ្ចប់នៅឆ្នាំ២០២១។

ទីក្រុងបាសេឡូណា៖ ប្រធានក្រុមបាល់ទាត់ Barcelona បានបដិសេធការចរចារបន្តកុងត្រាជាមួយនឹងក្លឹប ហើយ​ត្រៀមខ្លួនដើរចេញ​ពីក្រុមនៅទីក្រុងកាតាឡាន់ ខណៈដែលកុងត្រាចាស់របស់កីឡាកររូបនេះនឹងបញ្ចប់នៅឆ្នាំ​២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមសេចក្ដីរាយការណ៍របស់វិទ្យុអេស្ប៉ាញមួយដែលមានឈ្មោះថា Cadena Der កាលពីថ្ងៃសុក្រ ទី ៣ ខែកក្កដានេះ បានអោយដឹងថា Messi និងឪពុករបស់គាត់បានពិភាក្សាគ្នាអំពីកុងត្រាចាស់​របស់គាត់ ​ដែលបាន​ចាប់ផ្ដើមតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ តែMessi មិនមានបំណងបន្តលេងនៅCamp Nou ទៀតទេ។

រូបគ្រូបង្វឹក Ernesto Valverde និង Messi
រូបគ្រូបង្វឹក Ernesto Valverde និង Messi

គេបានបន្តទៀតថា Messi មានការខឹងទៅលើការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលបាន​ទម្លាក់កំហុស​ទៅលើគេតែម្នាក់ឯង ចំពោះរឿងរ៉ាវដែលបានកើតឡើងទៅលើក្លឹបទាំងមូល រួមមានការបណ្ដេញគ្រូបង្វឹក Ernesto Valverde កាលពីខែមករា ដែលថា Messi មិនសប្បាយចិត្តនឹងគុណភាពរបស់ជម្រើសកីឡា។ តែយ៉ាងណា Messi មិនបានធ្វើការឆ្លើយតបទៅនឹងការចុះផ្សាយទាំងនោះទេ។ 

Messi
Messi

Messi មានអាយុ ៣៣ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីគ្រាប់ទី ៧០០របស់គេ កាលពីថ្ងៃអង្គារនេះ ទល់នឹងក្រុម Atletico Madrid តែគួរសោកស្ដាយដែលពួកគេបានត្រឹមស្មើគ្នាដែលធ្វើអោយ Barcelona មានគម្លាតពិន្ទុដាច់​ពីក្រុមកំពូលតារាង Real Madrid រហូតដល់ទៅ ៤ពិន្ទុ៕

ប្រភពCNA

Piseth
Piseth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T