ភ្នំទាំង៧នេះ បើបានទៅលេង មិនដឹងអស្ចារ្យប៉ុណ្ណា ឡើងដូចឋានសួគ៌

//s5.kh1.co/9b/9ba7f42568eeecef9a2a810c9801058f365f2396.jpg
តារា & កម្សាន្ដ

 ០៣-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ដំណើរកម្សាន្តគឺជាថ្នាំមួយ ដែលល្អបំផុតសម្រាប់ផ្លូវចិត្តផងដែរ ដែលអាចជួយយើងឲ្យធូរស្បើយពីទុក្ខកង្វល់ផងដែរ ដូច្នេះ សូមលើយកភ្នំទាំង៧ដែល បងប្អូនទាំងអស់គ្នាគួរតែធ្វើដំណើរកម្សាន្តនៅពេលដែល រដូវកាលកូរ៉ូណាត្រូវបញ្ចប់ទៅផងដែរ។

កម្សាន្ត៖ ដំណើរកម្សាន្តគឺជាផ្នែកមួយ ដ៏សំខាន់ដែលអាចឲ្យយើងធ្វើការលំហែកាយនិង ខួរក្បាលបានស្រឡះយ៉ាងមានប្រសិទ្ធភាព ដោយអាចលាងជម្រះនូវសេចក្តីទុក្ខសោកសៅហ្មងបានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ មានពេលខ្លះចង់លេងណាស់ជាមួយគ្រួសារឬ ក៏មនុស្សជាទីស្រលាញ់ណាស់ ប៉ុន្តែមិនដឹងថាត្រូវដើរទៅកន្លែងណាដែលស្អាត មានទេសភាពគួរឲ្យចង់គយគន់ ដើម្បីបង្កើនចំណងអនុស្សាវរីយ៍ល្អៗឲ្យកាន់តែមានរឹងមាំជាមុនផងដែរ។

ដោយឡែក ដោយសារដូច្នេះហើយទើបថ្ងៃនេះ បានលើកយកទីតាំងកន្លែងកម្សាន្តនៅក្រៅស្រុកប្រភេទភ្នំស្អាតៗមួយចំនួន ដែលលោកអ្នកគួរតែធ្វើដំណើរកម្សាន្តនៅពេលដែល រដូវកាលកូរ៉ូណាត្រូវបញ្ចប់ទៅផងដែរ។

សូមចូលមើលទីតាំងកន្លែងកម្សាន្តប្រភេទភ្នំនៅខាងក្រោមទាំងអស់គ្នា៖

១.ភ្នំផ្សែង

ភ្នំមួយនេះមានទីតាំងនៅក្នុងរដ្ឋការ៉ូលីណាខាងជើង ប្រទេសអាមេរិក ចំពោះលក្ខណៈអស្ចារ្យ ដោយសារវាមានផ្សែងនៅជុំវិញភ្នំតែម្តង ព្រមទាំងមានជីវចម្រុះជាច្រើនប្រភេទផងដែរ។

រូបតំណាង
រូបតំណាង

២.ភ្នំCrimea 

នេះជាភ្នំដែលជាប់ចំណាត់ថ្នាក់លេខ៣ ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតក្នុងពិភពលោក ដែលទីតាំងនៅក្នុងប្រទេសរុស្សី រីឯខាងក្នុងមានកន្លែងកម្សាន្តដូចជាសួនច្បារ សួនហែលទឹកនិង កន្លែងកម្សាន្តជាច្រើនទៀត ប៉ុន្តែអ្វីរឹតតែពិសេសនោះ ក្រៅពីដើរលេងនៅភ្នំហើយ នៅជាប់នោះក៏មានសមុទ្រដ៏ស្រស់ស្អាតសម្រាប់អ្នកហែលលែងផងដែរ។

រូបតំណាង
រូបតំណាង

៣.ភ្នំទឹកកកZermatt
ភ្នំមួយនេះមានកម្ពស់រហូតទៅដល់ ៤៤៧៨មែ៉ត្រ ដែលទីតាំងស្ថិតក្នុងប្រទេសស្វីស រីឯនៅខាងក្នុងមានកន្លែងកម្សាន្តជាច្រើន ប៉ុន្តែភាគច្រើនភ្ញៀវទៅទីនោះដើម្បីជិះស្គីលេងតែម្តង។

រូបតំណាង
រូបតំណាង

៤.ភ្នំ Manali

ភ្នំនេះគឺជាភ្នំមួយដែលមានភាពពេញនិយមនៅក្នុងប្រទេសឥណ្ឌាផងដែរ ដែលរដូវក្តៅចាប់ផ្តើមពីខែមិនា រហូតដល់ចុងខែមិថុនា ចំណែកឯខែត្រជាក់វិញគឺចាប់ផ្តើមពីដើមខែកក្កដានិង បញ្ចប់ទៅវិញក្នុងចុងខែ កុម្ភៈ ដែលមានសីតុណ្ហភាពចាប់ ពីក្រោម៧អង្សាររហូតដល់១០អង្សារ។

រូបតំណាង
រូបតំណាង

៥.ភ្នំ Ooty

ទីកន្លែងនេះគឺជាទីកន្លែងដែលពេញនិយមបំផុតសម្រាប់ប្តីប្រពន្ធ ដែលចង់ក្រេបទឹកឃ្មុំ ដែលទីតាំងនៅទីនេះមានលក្ខណៈស្រស់ស្រាយ ដែលលោកអ្នកអាចដើរមើលទេសភាព ផឹកកាហ្វេកម្សាន្ត អារម្មណ៍ជាមួយនឹងធម្មជាតិដ៏ស្រស់ស្អាតផងដែរ។

រូបតំណាង
រូបតំណាង

៦.ភ្នំ Kirkjufell
ភ្នំមួយនេះមានទីតាំងនៅក្នុងប្រទស អាយឡែន ដែលជាប់ជាភ្នំមួយ ដែលអាចថតរូបបានស្អាតខ្លាំងបំផុតផងដែរ ដោយនៅមេឃគឺ មានពណ៍ដូចនៅក្នុងផ្ទាំងគំនូរដូច្នេះដែរ។

រូបតំណាង
រូបតំណាង

៧.ភ្នំ Aoraki

នេះចាត់ទុកភ្នំដែលមានកម្ពស់ខ្ពស់បំផុតនៅក្នុងប្រទេសញូ៉ហ្សេឡែន ដែលសម្បូរទៅដោយភ្ញៀវទេសចរទៅកម្សាន្តមិនដែលដាច់ឡើយ ដោយតាមដងផ្លូវយើងអាចមើលទេសភាពនៅខាងក្រោមនិង មានសត្វព្រៃជាច្រើនគួរជាទីគយគន់ផងដែរ ភាគច្រើនទេសចរដែលមកទីនេះ គឺពួកគេតែងតែបោះតង់គេងសម្រាកនៅទីនេះផងដែរ។

រូបតំណាង
រូបតំណាង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T