ដោយសារតែហេតុផល២នេះ ទើបធ្វើឲ្យ Chelsea ចង់ជិះលុយ ៧០លាន ដើម្បីទិញ Declan Rice ពី West Ham

//s5.kh1.co/fc/fc36f0267e1d6a518e666c00385e1d93f2250891.jpg
កីទ្បា

 ០៣-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ខាងក្រោមនេះគឺជាហេតុផលដែល Chelsea ចង់ជិះលុយ៧០លានផោនទិញ Declan Rice ពី West Ham

អង់គ្លេស៖ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍មកថាកំពុងតែតាមយ៉ាងស្អិតក្នុងការចរចាទិញ ខ្សែបម្រើការពារ Declan Rice ពីក្លិប West Ham ដោយត្រៀមចាយដល់ទៅ៧០លានផោន (ឬ៨៧លានដុល្លារ) ឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Declan Rice
កីឡាករ Declan Rice

លោក Frank Lampard បានមើលឃើញពីគុណភាពរបស់កីឡាកររូបនេះ ថាអាចនឹងមកជួយក្លិបបានច្រើនដោយសំអាងលើហេតុផល២ខាងក្រោម៖

ហេតុផលទី១: កីឡាករវ័យ២១ឆ្នាំ ត្រូវបានលោក Lampard មើលឃើញថាអាចនឹងមកជួយក្រុមនៅតំបន់បម្រើការពារដែលក្លិបមួយនេះកំពុងតែព្យាយាមពង្រឹងបន្ថែម។ ជាមួយគ្នានេះ Rice លេងនៅតែតំបន់មួយនេះប៉ុណ្ណោះជាមួយ West Ham បើទោះជារូបគេធ្លាប់លេងជាតំណែងការពារកាលនៅជាយុរជនរបស់ Chelsea ក៏ដោយ។ កីឡាករ ជម្រើសជាតិអង់គ្លេស ត្រូវបានគេជឿថាអាចនឹងក្លាយជាខ្សែបម្រើការពារដ៏កំពូលម្នាក់ក្រោមការដឹកនាំរបស់ Frank Lampard

កីឡាករ Declan Rice
កីឡាករ Declan Rice

ហេតុផលទី២: Declan Rice មានគ្រប់លក្ខខ័ណ្ឌដែលក្លិប Chelsea ចង់បាន ពោលគឺ Lampard ចង់បានកីឡាករវ័យក្មេង ដែលអាចនៅតែមានទម្រង់លេងល្អនៅប៉ុន្មានឆ្នាំទៅមុខទៀត។ ក្នុងនោះដែរ ម្ចាស់អាវលេខ ៤១គឺជាអ្នកនាំលេងដ៏សំខាន់ម្នាក់របស់ West Ham ដោយបង្ហាញខ្លួនបាន៣៨ប្រកួតនៅរដូវកាលនេះ។ ហើយប្រសិនបើ Chelsea ទិញ Rice មកបាននោះ រូបគេនឹងត្រូវចូលរួមជាមួយកីឡាករវ័យក្មេងល្អៗរបស់ក្លិបដូចជា Tammy Abraham, Christian Pulisic និង Mason Mount ជាដើម ដើម្បីប្រជែងជាមួយក្លិបធំៗដ៏ទៃទៀតនៅ Premier League ក៏ដូចជានៅទ្វីបអឺរ៉ុបទាំងមូល៕

កីឡាករ Declan Rice
កីឡាករ Declan Rice
កីឡាករ Tammy Abraham, Christian Pulisic និង Mason Mount
កីឡាករ Tammy Abraham, Christian Pulisic និង Mason Mount

ប្រភពmetro

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T