Mina ហ្វេនព្រួយចិត្ត ក្រោយសារភាពថានាង ត្រូវសមាជិកក្នុងក្រុមធ្វើបាប

//s5.kh1.co/9b/9b97d6af6f870e336e7a3a571769bdaf184fdc60.jpg
តារា & កម្សាន្ដ

 ០៣-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Kwon Mina បានបង្ហើបថា ត្រូវបានសមាជិក AOA ម្នាក់ស្អប់ និង ធ្វើបាប ទើបនាងបានចាកចេញពី AOA ការងារដែលនាងស្រលាញ់មួយនេះ។

កូរ៉េខាងត្បូង៖ មានរឿងគួរឲ្យភ្ញាក់ផ្អើ់លមួយ ដោយកាលពីថ្មីៗនេះ អតីតសមាជិក AOA នាង Kwon Mina បានបង្ហាញអារម្មណ៍ពិតរបស់នាង នៅលើគណនី Instagram របស់នាងផ្ទាល់ ដោយរៀបរាប់ពីរឿងរ៉ាវរបស់នាង​ ដែលត្រូវបានគេធ្វើបាបក្នុងអំឡុងពេលនាងនៅជាសមាជិក AOA។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីឆ្លើយតបទៅនឹងជនអនាមិកដែលមានគំនិតអាក្រក់ដែលបានផ្ងើរសារមកនាង ដោយនាងក៏បានបង្ហោះជាមួយខ្លឹមសារថា

មិនអីទេ! បើអ្នកមិនទទួលស្គាល់ខ្ញុំថា ជាអាយដលម្នាក់! ខ្ញុំមិនល្អទេហើយ ខ្ញុំក៏មានចំនុចខ្វះខាតច្រើនដែរ។ ប៉ុន្តែខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានធ្វើវា ព្រោះខ្ញុំបានខិតខំយ៉ាងខ្លាំង។ វាជាអ្វីដែលខ្ញុំស្រលាញ់ហើយ មិនបានផ្តល់ឱ្យខ្ញុំនូវភាពតានតឹងអ្វីឡើយ។ និយាយតាមត្រង់ទៅខ្ញុំពិតជាមិនចង់ចាកចេញពី AOA នោះទេ ប៉ុន្តែដោយសារតែអ្នកដែលស្អប់ខ្ញុំ ខ្ញុំត្រូវគេធ្វើបាបអស់រយៈពេល ១០ ឆ្នាំ។ នៅចុងបញ្ចប់ខ្ញុំបានសម្រេចចិត្តបោះបង់ AOA ។ ខ្ញុំពិតជាសប្បាយ និងរីករាយជាមួយសមាជិកដទៃទៀត នៃសកម្មភាពផ្សេងនៅពេលពួកយើងនៅជាក្រុម។ កាលពីពេលថ្មីៗនេះឪពុករបស់ Unnie(ម្នាក់ដែរធ្វើបាប) បានទទួលមរណភាពហើយបេះដូងខ្ញុំឈឺចាប់ណាស់ ប៉ុន្តែវាក៏មានអារម្មណ៍ចម្លែកណាស់ដែរព្រោះខ្ញុំដឹងពីការឈឺចាប់មួយនេះ។ ខ្ញុំបានទៅចូលរួមពិធីបុណ្យសពហើយ ភ្លាមៗនោះ នៅពេលដែលនាងបានឃើញខ្ញុំ នាងចាប់ផ្តើមយំ ហើយនាងនិយាយសុំទោសមកកាន់ខ្ញុំ បេះដូងរបស់ខ្ញុំបានក្លាយជាទទេស្អាត។ ការស្តីបន្ទោសទាំងអស់ត្រូវបានរលាយ ហើយវាហាក់ដូចជាអ្វីៗទាំងអស់ មិនបានបន្ទោសទៅលើនាង ប៉ុន្តែខ្ញុំនៅតែខូចចិត្ត ដែលធ្វើឲ្យខ្ញុំនៅតែភ័យខ្លាច។ ក្នុងកំឡុងពេលដែលខ្ញុំសម្រាកគ្មានសកម្មភាពផ្សព្វផ្សាយបទចម្រៀង ... ជាការពិតខ្ញុំព្យាបាលជំងឺធ្លាក់ទឹកចិត្ត គេបានឲ្យខ្ញុំផឹកថ្នាំ ដើម្បីកាន់បន្ថយភាពតាងតឹង និងភ័យខ្លាចស្លន់ស្លោរបស់ខ្ញុំ ប៉ុន្តែមានរឿងជាច្រើនបានកើតឡើងក្នុងអំឡុងពេលនោះ ។ និយាយដោយស្មោះត្រង់ខ្ញុំអស់កម្លាំងណាស់! ដូចមនុស្សនិយាយនៅលើអ៊ិនធរណេតខ្ញុំមិនដឹងថាខ្ញុំជានរណា ហើយគេមិនដឹងថាខ្ញុំចង់ធ្វើអីឡើយ ដូច្នេះគ្មាននរណាម្នាក់ចង់ស្តាប់ខ្ញុំទេ ខ្ញុំក៏មិនចង់មានសំលេងរំខានដែរ ហើយក៏មិនចង់ស្តាប់នរណាម្នាក់ដែរ។ ខ្ញុំមិនមែនកើតមកព្រោះតែខ្ញុំចង់កើតនោះទេ។ ខ្ញុំមានមាត់ ហើយខ្ញុំមានដៃ តែឥឡូវខ្ញុំមិនអាចគ្រប់គ្រងខ្លួនឯងបានទេហើយខ្ញុំរស់នៅដើម្បីម៉ាក់ខ្ញុំ។ មិនអីទេ! បើអ្នកមិនយកចិត្តទុកដាក់ខ្ញុំ តែទុកឱ្យខ្ញុំនៅម្នាក់ឯង? ខ្ញុំយល់ហើយអ្វីៗគឺជាកំហុសរបស់ខ្ញុំ។

Mina

យ៉ាងណាមិញ អ្នកនិយមលេងអ៊ីនធឺណេតមួយចំនួនជឿជាក់ថាMina កំពុងសំដៅទៅលើ Jimin ដែលឪពុករបស់នាងបានទទួលមរណភាពនៅខែមេសាឆ្នាំ ២០២០ គ្រាកន្លង។ 

សូមទស្សនារូបខាងក្រោម៖

mina 
mina 
mina
mina
jimin
jimin
jimin
jimin
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T