អីយ៉ាស! Conor ចង់ទៅធ្វើព្យុះធ្វើភ្លៀងនៅសង្វៀនកីឡាកាស WWE

//s5.kh1.co/ba/ba882f57831e1d3d238b7e806492f0d455250ec2.jpg
កីទ្បា

 ០៣-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រោយចូលនិវត្តន៍ ពីសង្វៀន UFC កីឡាករ Conor McGregor ចង់ទៅសាកល្បងនៅ WWE វិញម្តង

បរទេស៖ Conor McGregor បានផ្តោះផ្តងទៅ WWE ដោយប្រកាសហៅ Vince McMahon ដែលជាមេធំនៅទីនោះប្រកួតគ្នា ក្នុងគណនី Instagram ផ្ទាល់ខ្លួនរបស់គាត់។ អតីតជើងឯកវាយក្នុងទ្រុងពិភពលោក ២ប្រភេទទម្ងន់ ដែលទើបតែចូលនិវត្តន៍កាលពីខែមុននេះ បានលើកឡើងពី ភាពមិនសូវសប្បាយក្នុងការប្រកួតដដែលៗ កន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្តេចវាយក្នុងទ្រុង Conor McGregor
ស្តេចវាយក្នុងទ្រុង Conor McGregor

លោក John Kavanagh ដែលជាគ្រូបង្វឹករបស់គាត់ បានប្រាប់ទៅ Conor ថាមិនគួរបញ្ចប់អាជីបទាំងបែបនេះទេ។ ទោះជាយ៉ាងណាក៏ដោយ Conor ប្រហែលជាសម្លឹងឃើញទៅលើសង្វៀន WWE។

ជាមួយគ្នានេះ កាលពីពេលថ្មីៗ ក្រុមហ៊ុនរបស់គាត់ The MacLife បានបង្ហាញនូវរូបមួយសន្លឹក ដែលជារូបគាត់ កាន់ខ្សែក្រវ៉ាត់ពីរ គឺខ្សែក្រវ៉ាត់ WWE  និងខ្សែក្រវ៉ាត់ UFC របស់គាត់។

Conor បានស៊ែររូបនេះនៅក្នុង Story អាខោន Instagram
Conor បានស៊ែររូបនេះនៅក្នុង Story អាខោន Instagram

Conor បានស៊ែររូបមួយនេះនៅក្នុងគណនី Instagram របស់គាត់ ភ្ជាប់ជាមួយសារយ៉ាងខ្លីថា " McGregor នឹងប្រកួតជាមួយ McMahon CEO Flashmatch."។ ទោះជាគាត់នឹងទទួលបានភាពទាក់ទាញខ្លាំងនៅសង្វៀន WWE ក៏ដោយ ប៉ុន្តែគាត់នឹងមិនមាន អ្នករាប់អានច្រើនទេនៅទីនោះ។

កីឡាករ Conor McGregor
កីឡាករ Conor McGregor

ត្រលប់ទៅឆ្នាំ២០១៦ គាត់ធ្លាប់ថាឲ្យកីឡាករនៅ WWE ជាមនុស្សគ្មានសមត្ថភាព និងដៀលទៅ John Cena ថាជា មនុស្សធាត់ បរាជ័យ។ យ៉ាងណាក៏ដោយ មានអតីតកីឡាករនៅស្ថាប័ន UFC ម្នាក់គិតថា Conor McGregor និងទទួលបានប្រជាប្រិយភាពខ្លាំងបើគាត់ប្រឡូកនៅ WWE មែន៕

កីឡាករ John Cena
កីឡាករ John Cena

ប្រភពThe Sun

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T