មកដឹងពីរបបអាហារប្រចាំថ្ងៃ របស់ប្រហោងខ្មៅបិសាចដ៏ធំមួយ ដែលស្រេកឃ្លានមិនចេះឈប់

//s5.kh1.co/8c/8cb3339b28ca91d95faa59c43f19b609c8a5207c.jpg
បច្ចេកវិទ្យា

 ០៣-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាវិទូកំពុងព្យាយាមស្វែងយល់អំពីរបៀប ដែលប្រហោងខ្មៅដ៏ធំបែបនេះ អាចវិវត្តក្នុងកំឡុងពេលដំបូងនៃសកលលោក។

បរទេស៖ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ប្រហោងខ្មៅដែលរីកលូតលាស់លឿនបំផុតក្នុងសកលលោក គឺមានម៉ាស់៣៤ប៊ីលានដងនៃម៉ាស់របស់ព្រះអាទិត្យយើង ដោយវាធ្វើការលេបផ្កាយដែលមានទំហំប៉ុនព្រះអាទិត្យរបស់យើងជារៀងរាល់ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រហោងខ្មៅដ៏ធំសម្បើមនិងស្រេកឃ្លាននេះ ត្រូវបានគេរកឃើញនិងសិក្សាដោយក្រុមអ្នកស្រាវជ្រាវ ក្នុងខែឧសភា ឆ្នាំ២០១៨។ កាលពីមុន ពួកគេជឿថា វាស៊ីម៉ាស់ស្មើនឹងព្រះអាទិត្យរបស់យើង រៀងរាល់ពីរថ្ងៃម្ដង។ ឥឡូវនេះ ពួកគេមានការយល់ដឹងកាន់តែច្បាស់ អំពីប្រហោងខ្មៅបិសាចនេះ។

រូបតំណាង
រូបតំណាង

ប្រហោងខ្មៅមួយនេះត្រូវបានគេដាក់ឈ្មោះឲ្យថា J2157 ដែលស្ថិតនៅចម្ងាយ១២ប៊ីលានឆ្នាំពន្លឺ នៅសកលលោកដ៏ឆ្ងាយ។ តារាវិទូកំពុងព្យាយាមស្វែងយល់អំពីរបៀប ដែលប្រហោងខ្មៅដ៏ធំបែបនេះ អាចវិវត្តក្នុងកំឡុងពេលដំបូងនៃសកលលោក។ ក្រុមអ្នកស្រាវជ្រាវនៅតែបន្តស្វែងរកប្រហោងខ្មៅធំៗជាច្រើនបែបនេះ ដើម្បីស្វែងយល់ពីរបៀបរីកធំធាត់របស់វា។

ប្រហោងខ្មៅ J2157 មានទំហំធំជាងប្រហោងខ្មៅ Sagittarius A នៅក្នុងឡាក់ស៊ីមីលគីវ៉េរបស់យើង។ ប្រហោងខ្មៅដ៏ធំមួយនេះមានម៉ាស់៨,០០០ដងធំជាងប្រហោងខ្មៅ នៅចំកណ្ដាលកាឡាក់ស៊ីរបស់យើង។ ប្រសិនបើប្រហោងខ្មៅរបស់មីលគីវ៉េចង់រីកធំធាត់ដូចគ្នាដែរ វាត្រូវការលេបផ្កាយចំនួនពីរភាគបី នៃផ្កាយទាំងអស់នៅក្នុងកាឡាក់ស៊ីរបស់យើង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T